Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យ៉ាងហោចណាស់​មនុស្ស​ស្លាប់ ៨​នាក់ របួសជិត ១០០​នាក់ ពុល​ទឹកអូរ នៅ​ខេត្តក្រចេះ​

spot_img

​ភ្នំពេញ​៖ ពលរដ្ឋ​នៅ​ខេត្តក្រចេះ​ដែល​ស្លាប់​ដោយសារ​ពុល​ទឹក បាន​កើន​ដល់​៨​នាក់ (​ស្រី​៤​នាក់​) រងរបួស​ចំនួន​១០០​នាក់​ទៀត (​ស្រី​៣៦​នាក់​) កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ បាន​ប្រាប់ថា គិត​ត្រឹម​ល្ងាច​ខែឧសភា ឆ្នាំ ២០១៨ ​ជនរងគ្រោះ​ចំនួន ៤​នាក់ ត្រូវបាន​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ ប៉ុន្តែ​ជា​អកុសល​ជនរងគ្រោះ​ជានា​រី​ម្នាក់ បាន​ស្លាប់​ក្នុងពេល​សម្រាក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។ គេ​មិនទាន់​អាច​កំណត់​នូវ​មូលហេតុ​នាំ​ឲ្យ​មានការ​ពុល​នេះ​នៅឡើយ​ទេ តែមាន​ការសង្ស័យថា ពលរដ្ឋ​រងគ្រោះ​បាន​ផឹកទឹក​អូរ​មាន​ជាតិ​ថ្នាំពុល​។​

​ប្រជាពលរដ្ឋ​រងគ្រោះ​នៅក្នុង​ភូមិ​ស្រែ​នន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ដែល​ភាគច្រើន​ពួកគាត់​បាន​ផឹក​ទឹកអូរ លុះ​ពេល​មាន​ភ្លៀង ថ្នាំពុល​បាញ់​ស្មៅ បាន​ហូរ​ចូលក្នុង​ទឹក ហើយ​ប្រជាពលរដ្ឋ​ដងទឹក​យកទៅ​ប្រើប្រាស់ និង​ផឹក​ផងដែរ ទើប​បណ្តាល​ឲ្យ​ពុល​តែម្តង​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×