Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ៖ រាជរដ្ឋាភិបាល​ផ្តល់ឱកាស និង​គាំទ្រ ចំពោះ​សាសនា​ទាំងអស់នោះ ដោយ​មិន​មានការ​បំបិទ​សិទ្ធិ អ្នក​កាន់សាសនា​អ្វី​ឡើយ​

spot_img

​ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​៥ ខែឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​ថ្នាក់ដឹកនាំ​មកពី​តាម​ក្រសួង​-​មន្ទីរ ស្ថាប័ន ព្រឹទ្ធាចារ្យ លោក​បូជា​ចា​រ្យ និង​ថ្នាក់ដឹកនាំ​គ្រី​ស្ទ​បរិស័ទ​សរុប​ជាង ៣.០០០​នាក់​នៅ មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​នេះ​ជា​លើក​ទី​៣ ហើយ​ដែរ សម្តេច​តេ​ជោ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​និង​បងប្អូន​គ្រី​ស្ទ​បរិស័ទ ដើម្បី​សុខដុម​នីយកម្ម​វិស័យ​គ្រី​ស្ទ​សាសនា​ដែល​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ពីស​ម្តេច​តេ​ជោ​ចំពោះ ការលើកកម្ពស់​សុខដុម​នីយកម្ម​សាសនា​នៅ​កម្ពុជា​។​

​សម្ត​ច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​ក្រោយពី​មាន​ជំនួប​ពីរដង​រួម​មកហើយ​តាមរយៈ ជំនួប​ក្នុង​ឆ្នាំ​២០១៦-២០១៧ សម្តេច​តេ​ជោ​បានលើកឡើង​មាន​១៣​ចំណុច រួមមាន​៖
១) ការធ្វើ​សុខដុម​នីយកម្ម​ក្នុង​សាសនា មានកំ​រិត​ម៉ាក្រូ និង​កំរិត​សាសនា​នីមួយៗ​
២) សាសនា​ទាំងអស់​បាន​រស់​ឡើងវិញ​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​
៣) ទំនាក់ទំនង​រដ្ឋ និង​សាសនា​
៤) រដ្ឋ​ទទួលផល​ប្រយោជន៍​ពី​ការអភិវឌ្ឍ និង​ការប្រតិបត្តិ​
៥) បើ​គ្មាន​សុខសន្តិភាព គឺ​គ្មាន​ការ​អភិ​ឌ្ឍ​
៦) ការគោរព​សាសនា បង្កើន​សន្តិភាព​ផ្លូវចិត្ត បំបាត់​ភាពជ្រុលនិយម និង​ហឹ​ង្សា​
៧) គណបក្ស​ប្រជាជន​កម្ពុជា​នាំមក រក្សា​សន្តិភាព អភិវឌ្ឍន៍ និង​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន​
៨) ទោះបី​មាន​ព្រ​វិហា​មិនទាន់​ល្អ ក៏​ប្រសើរ​ជាង​ការ​បំបិទ​សិទ្ធ​សេរីភាព​ខាង​ជំនឿ​សាសនា​
៩) បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បោះឆ្នោត​ដើម្បី​ធានា​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ​
១០) គណបក្ស​ប្រជាជន​ដើម្បី​សុខដុម​នីយកម្ម​ជាតិ​សាសន៍ និង​សាសនា​
១១) សាសនា​ទាំងអស់​នៅ​កម្ពុជា​កំពុង​រួមគ្នា​
១២)​គ្រប់​សាសនា​ត្រូវការ ឯករាជ្យ ស្ថិរភាព​នយោបាយ និង​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​
១៣) ធនធានមនុស្ស​ខ្លាំង សាសនា​ខ្លាំង​ដើម្បី​គោរពបូជា និង​ការចូលរួម​កសាង​សេដ្ឋកិច្ច​សង្គមជាតិ​

​សម្ត​ច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសនថា​សាសនា​ធំៗ​នៅ​កម្ពុ​ជាមាន​៣​រួមមាន​៖
១)​ព្រះពុទ្ធសាសនា ២)​ឥស្លាម​សាសនា និង ៣)​គ្រី​ស្ទ​សាសនា​។ ហើយ​សាសនា​ទាំងអស់ អាច​រស់នៅ​ជាមួយគ្នា បាន​ដោយ​មិនមាន​ជម្លោះសាសនា​នោះទេ ហើយ​រាជរដ្ឋាភិបាល តែងតែ​ផ្តល់ឱកាស និង​គាំទ្រ ចំពោះ​សាសនា​ទាំងអស់នោះ ដោយ​មិន​មានការ​បំបិទ​សិទ្ធិ អ្នក​កាន់សាសនា​អ្វី​ឡើយ​។ កម្ពុជា​ពិ​ជាមាន​មោទនភាព ចំពោះ​សាសនា​ទាំងអស់ ដែល​បានរស់នៅ​មិនមាន​ជម្លោះ​នឹង​គ្នា ហើយក៏ មិនមាន​ការវាយប្រហា​រ ខាង​ណា​នោះទេ​។ សម្រាប់​ប្រទេស​កម្ពុជា បងប្អូន​ជឿ​ទៅលើ​សាសនា​មួយណា គឺជា​សិទ្ធិសេរីភាពរ​បស់បង​ប្អូន​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៅតែ​ទទូច​ស្នើសុំ​ក្នុង​ការធ្វើ​សុខដុម​និ​យក​ម្មខាង​ជំនឿ​សាសនា ដើម្បី រក្សា​នូវ​ស្ថិរភាព សម្រាប់​ប្រទេសជាតិ​។ សម្តេច​តេ​ជោ សូម​ឲ្យ​បងប្អូន​អ្នក​គោរព​ប្រតិបត្តិ គ្រី​ស្ទ​សាសនា ទាំងអស់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការបន្ត​រក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​យើង​ឲ្យ​កាន់តែ​មានការ​អភិវឌ្ឍ​ទៅមុខទៀត​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​គី​ស្ទ​សាសនា​ទាំងអស់​ដែល​កន្លង មក​តែងតែ​គោរ​ស្រលាញ់​ចំពោះ​ការដឹកនាំ​របស់​សម្តេច ហើយក៏​សូម​ឲ្យ​បន្ត​គាំទ្រ និង​បោះឆ្នោត ជូន​សម្តេច​តេ​ជោ​ធ្វើជា​នាយករដ្ឋមន្ត្រី​ជា​បន្តទៀត​។ សម្តេច​តេ​ជោ នឹង​បន្ត​ជួប​ជាមួយ​បងប្អូន គ្រី​ស្ទ​បរិស័ទ​ជា​រៀងរាល់ឆ្នាំ​ដរាបណា​សម្តេច​តេ​ជោ នៅ​ធ្វើជា​នាយករដ្ឋមន្ត្រី​។​

​នៅក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជូនពរ​បងប្អូន​គ្រី​ស្ទ​បរិស័ទ​ទាំងអស់​សូម​ជួបតែ សេចក្តីសុខ​ចម្រើន​គ្រប់ៗ​គ្នា និង​សូម​ព្រះ​យេស៊ូ​គ្រី​ស្ទ​ព្រះអង្គ​ប្រទាន​ពរ​ដល់​បងប្អូន​កូនក្មួយ​គ្រី​ស្ទ​បរិស័ទ​ទូទាំងប្រទេស៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×