Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាន់តែ​ពិន័យ​មន្ត្រីនគរបាល​២​រូប មិន​ត្រូវបាន​បណ្តេញចេញ​ពី​ក្របខ័ណ្ឌ​

spot_img

​ភ្នំពេញ ​៖ កងកម្លាំង​នគរបាល​២​រូប ដែល​ទារលុយ​២០​ដុល្លារ ពី​ជនជាតិ​វៀតណាម ដែល​ជិះ​បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍ មិន​ត្រូវបាន​បណ្តេញចេញ​ពី​ក្របខ័ណ្ឌ ដោយ​គ្រាន់តែ​ដាក់ពិន័យ​តាមច្បាប់​របស់​នគរបាល​ជាតិ​។​

​សូមបញ្ជាក់ថា មន្ត្រីនគរបាល​ទាំងពីរ​រូបនេះ ត្រូវបាន​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​រាជធានី​ភ្នំពេញ គ្រោង​នឹង​ស្នើសុំ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បញ្ឈប់​ពី​ក្របខ័ណ្ឌ បន្ទាប់ពី​ពួកគេ​បាន​រង​ការរិះគន់​យ៉ាងខ្លាំង ព្រោះតែ​ការទារលុយ ២០​ដុល្លារ​ពី​ជនជាតិ​វៀតណាម ដែល​ជិះ​ម៉ូតូ​បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍​។​

​ជាមួយនឹង​ករណីនេះ​ដែ​រ បើតាម​ការផ្សាយ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវ លោក​ឈឿន ប៊ុន​ឆន ជា​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ បានសរសេរថា “​ប្រសិនបើ​ផ្តន្ទា​ដល់​កម្រិត​នេះ​ខ្ញុំ​ថា “​លើស​” ។ ខ្ញុំ​សប្បាយចិត្ត​និង​គាំទ្រ​ការដាក់ពិន័យ​ធ្ងន់ៗ​ចំពោះ​មន្ត្រី​ធ្វើ​ខុស ។ ចុះ​ករណី បាញ់​គេ​? រកស៊ី​ដឹកឈើ​? យកលុយ​បទល្មើស​គ្រឿងញៀន​? ។​ល​។​?? មិន​ដេញ​ដែរ​ទៅ​? ក៏ប៉ុន្តែ​បើសិនជា​បើក​សករាជ “​ខុស​គឺ​ដេញ​ចោល​គ្មាន​យោគយល់ ដេញ​ឲ្យ​ស្មើភាព​” ខ្ញុំ​សុំ​គាំទ្រ ១០០ ភាគរយ ។​

​ខ្ញុំ​បញ្ចេញមតិ ក្នុងនាម​ខ្ញុំ​ក៏​ជាម​ន្ត្រី​អនុវត្ត​ច្បាប់​មួយរូប​ដែរ ខុសឆ្គង​ក៏​មិនដឹង​ធ្វើ​ម៉េច​ដែរ ។ នៅ​និយាយ និង​ជួយ​បញ្ចេញមតិ មានន័យថា​បេះដូង​នៅ​ស្រឡាញ់​”៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×