Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច សាយ ឈុំ បោះឆ្នោត នីតិកាល​ទី​៦ ខាងមុខនេះ គ្មាន​ការចូលរួម​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​

spot_img

​ត្បូងឃ្មុំ ​៖ សម្តេច សាយ ឈុំ បាន​ឲ្យ​ដឹងថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ខាងមុខនេះ គ្មាន​ការចូលរួម​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ហើយ​សម្តេច ក៏បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ កុំ​ឲ្យ​ជឿ​ពាក្យ​ញុះញង់​របស់​បក្សប្រឆាំង ដែល​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ព្រោះ​ពួក​ប្រឆាំង​កាន់តែ​ចាញ់​កាន់តែ​ពិសពុល​។

​ព្រោះ​គណបក្ស​នេះ​ត្រូវបាន​តុលាការ​កំពូល​ចេញ​សាលដីការ​រំលាយ​រួចហើយ គ្មាន​ការពន្យា​ការបោះឆ្នោត​នោះទេ ព្រោះ​ខុស​នឹង​រដ្ឋធម្មនុញ្ញ​ផង​។ កុំ​ស្របតាម​ការឃោសនា​អកុសល​របស់​ពួក​ប្រឆាំង ដែល​ញ៉ុះ​ញ៉ុ​ង​មិន​ឲ្យ​ប្រជាជន​ទៅ​បោះឆ្នោត ព្រោះនេះ​ជា​ទង្វើ​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ ផ្ទុយ​នឹង​ច្បាប់​ជា​ធរមាន ត្រូវ​អនុត្ត​ទៅតាម​វិធានការ​ច្បាប់ ចំពោះ​ជនល្មើស​ណា​ដែល​បាន​ប្រព្រឹត្ត​ជាក់ស្តែង និង​មាន​ភស្តុតាង​គ្រប់គ្រាន់​។​

​ក្នុងពេល​ជួប​សំណេះសំណាល ជាមួយ​សមាជិក​-​សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៨ នៅ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ក្រើនរំលឹក​ដល់​មន្ត្រីរាជកា​រ ប្រជាពលរដ្ឋ កម្មករនិយោជិត សូមកុំ​លង់​ជឿ​តាម​ពាក្យ​ញុះញង់​របស់​ក្រុម​បក្សប្រឆាំង ដែល​ឃោសនា​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ព្រោះ​ពួក​ប្រឆាំង​កាន់តែ​ចាញ់ ឧបាយកល​របស់​ពួកគេ​កាន់តែ​ពិសពុល និង​គ្រោះថ្នាក់​សម្រាប់​ជាតិ​។​

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​មានប្រសាសន៍ថា សមាជិក​-​សមាជិកា​គណបក្ស​ទាំងអស់ ត្រូវ​ជម្រុះ​ចោល​នូវ​សតិអារម្មណ៍​ដែល​យល់ថា ការបោះឆ្នោត​លើក​នេះ​អស់​គូប្រកួត​ខ្លាំង​ហើយ ឬក៏​យល់ថា​សម្តេច​ប្រធាន​គណបក្ស បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ លោកគ្រូ​អ្នកគ្រូ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​បាន​ច្រើន​ហើយ ដូច្នេះ​យើង​មិនបាច់​ប្រឹង​ក៏​ឈ្នះ​ដែរ​។ ពួក​ប្រឆាំង​កាន់តែ​ចាញ់ ឧបាយកល​កាន់តែ​ពិសពុល ដែល​នេះ​ជា​ប្រការ​ដែល​ត្រូវតែ​កាន់​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ហើយ​ទាំងអស់គ្នា​ត្រូវខិតខំ​ប្រឹងប្រែង​រួមចិត្ត​មួយ​ថ្លើម​មួយ​ឲ្យ​ខ្លាំង​ជាង​នេះ រហូត​សម្រេច​ជ័យជម្នះ​នៅ​ទី​ចុង​បំផុត​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×