Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ករណី​គ្រឿងញៀន​ជនសង្ស័យ​៧​នាក់​មួយ​នឹង​ថ្នាំញៀន​២២​កញ្ចប់​

spot_img

កំពង់ចាម​៖ ជនសង្ស័យ​៧​នាក់​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រួម​ជាមួយនឹង​ថ្នាំញៀន​២២​កញ្ចប់ ត្រូវ​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់ ប្រើ​វិធាន​ញុះញង់ ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ភូមិ​អូរ​បេង ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹងត្រង់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល​ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទាំង​៧​នាក់ រួមមាន ឈ្មោះ ហ៊ួ​រ ហ៊ុយ​ទី ហៅ​ទ្រី អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹងត្រង់ ឈ្មោះ ស្រឿង សេង​អាង អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ហុង​ប្រ​ម៉ា ឃុំ​ដងក្តារ ស្រុក​ស្ទឹងត្រង់ ឈ្មោះ លីម គីម​លាង អាយុ​១៩​ឆ្នាំ ឈ្មោះ សុះ សុខ​គ្រី អាយុ​២៣​ឆ្នាំ ឈ្មោះ ស្លេះ អា​រី​ហ្សី អាយុ​២៨​ឆ្នាំ ឈ្មោះ ម៉ាន សា​ឡឹម អាយុ​២៧​ឆ្នាំ និង​ឈ្មោះ ញ៉ រដ្ឋា អាយុ​២៩​ឆ្នាំ នៅ​ភូមិ​អូរ​បេង ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឹងត្រង់​។​កម្លាំង​នគរបាល​ជំនាញ​ដក​ហូ​បាន ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​២២​កញ្ចប់ (​ធំ​៣​កញ្ចប់ និង​តូច​១៩​កញ្ចប់​) ម៉ូតូ​៣​គ្រឿង ទូរស័ព្ទដៃ​៥​គ្រឿង ឧបករណ៍​សេព​ថ្នាំញៀន​និង​សម្ភារៈ​វេច​ខ្ចប់​មួយចំនួន​។ ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់​បន្ដ​តាម​នីតិវិធី​៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×