Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យោធាស៊ីផឹកស្រវឹង បាញ់បោះសេរីជិត៥០គ្រាប់

spot_img

កំពត៖ កម្លាំងយោធាមួយក្រុមមានប្រមាណ១០នាក់ ចេញមកពីកន្លែងផឹកស៊ីស្រវឹង បាញ់បោះសេរី កាលពីម៉ោង ៥ល្ងាច ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចដីបាក់ចំការ ឈ្មោះ មឿន ស្ថិតក្នុងភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ។

សមត្ថកិច្ចនគរបាលស្រុកទឹកឈូ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានកម្លាំងយោធាមួយក្រុមប្រមាណ១០នាក់ មធ្យោបាយធ្វើដំណើររថយន្តធុនតូច៤គ្រឿង មកស៊ីផឹកនៅកន្លែងកើតហេតុ ហើយបានធ្វើសកម្មភាព បាញ់បោះអានាធិបតេយ្យ ចំនួន៤៨គ្រាប់ ធ្វើឲ្យប្រជាពលរដ្ឋនៅម្តុំនោះ មានការភ្ញាក់ផ្អើលហើយក្រុមយោធាទាំងអស់នោះ ក៏បានចាកចេញពីកន្លែងស៊ីផឹកបាត់អស់ ។ ការបាញ់បោះនោះ មានគ្រាប់ហោះទៅត្រូវចំប្រជាពលរដ្ឋម្នាក់ ឈ្មោះ សំ អ៊ូញ ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពតរងរបួសបៀមគ្រាប់នៅកែងជើងខាងឆ្វេង។

កម្លាំងនគរបាលមូលដ្ឋាន សហការជាមួយកម្លាំនគរបាលជំនាញថ្នាក់លើ ចុះដល់កន្លែងកើតហេតុ ក៏ប្រទះឃើញសម្បកគ្រាប់កាទូស្សន៍ដែលបាញ់នោះ ចំនួន៤៨គ្រាប់ (ប្រភេទអាកា ចំនួន១១គ្រាប់ និងគ្រាប់ឡុក ចំនួន៣៧គ្រាប់)៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×