Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាសែត​កូរ៉េខាងត្បូង ៖ ជំនួប​កំពូល Trump-Kim នឹង​ប្រព្រឹត្តទៅ​សិង្ហ​បុរី​

spot_img

​ប្រព័ន្ធ​ព័ត៌មាន​នៅ​ថ្ងៃទី ៦ ខែ​ឧសភា ដែល​ដកស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ឲ្យដឹងថា អាមេរិក និង​កូរ៉េខាងជើង បាន​ជ្រើសរើស​យក​ទីកន្លែង​សម្រាប់​ជំនួប​កំពូល​រវាង​ប្រទេស​ទាំង​ពីរ​។​

​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ធ្លាប់បាន​លើកឡើង​នូវ​គោល​គំនិត​ជំនួប​កំពូល​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​គីម នៅ​តំបន់​គ្មាន​យោធា (DMZ) ដែល​ស្ថិតនៅ​ព្រំដែន​រវាង​កូរ៉េ​ទាំងពីរ ។ ប៉ុន្តែ​ភាគី​ទាំងសងខាង​បាន​ជ្រើសរើស​យក​ប្រទេស​សិង្ហ​បុរី​ប្រព្រឹត្តទៅ​ជំនួប​ប្រវត្តិសាស្ត្រ​នេះ ។​

​ពេលវេលា​រៀបចំ​សន្និសីទ​កំពូល ក៏​នឹង​ត្រូវ​បាន​លើក​ដល់​សប្តាហ៍​ទី ៣ នៃ​ខែ​មិថុនា ពុំមែន​ចុងខែ​ឧសភា ដូច​គម្រោង​នេះ​ទេ ព្រោះថា មូលហេតុ​មួយ​គឺ​អាស្រ័យ​ដោយ​សន្និសីទ​កំពូល G7 នៅ​កាណាដា មាន​ទាំង​អាមេរិក និង​ជប៉ុន​ត្រូវ​ចូលរួម ហើយ​បញ្ចប់​នៅ​អំឡុង​ចុង​ខែ​ឧសភា ។​

​ទោះយ៉ាងណា ការពិបាក​ស្មាន​នៃ​របៀប​ធ្វើការ​របស់​ប្រធានាធិបតី​ត្រាំ បើតាម South China Morning Post ។​

​ប្រធានាធិបតី​អាមេរិក​កាលពី​ថ្ងៃ ៤ ឧសភា ពេលវេលា​នៃ​ទីកន្លែង​ជំនួប​កំពូល​រវាង​លោក និង​លោក​គីម ជុង​អ៊ុន បានកំណត់​រួចរាល់​ហើយ ហើយ​សន្យាថា ព័ត៌មាន​លំអិត​នឹង​ត្រូវ​ប្រកាស​នៅ​ពេល​ក្រោយ ។​

​មុន​នោះ​ក្រៅពី​សិង្ហ​បុរី មជ្ឈដ្ឋាន​អ្នកវិភាគ​នៅ​បាន​ព្យាករណ៍​ថា ម៉ុង​ហ្គោលី ក៏​ជា​ប្រទេស​មួយ​ស្ថិតក្នុង​ជម្រើស​នៃ​ការរៀបចំ​ជំនួប​រវាង​លោក​ត្រាំ និង​លោក គីម ដោយហេតុ​ថា ប្រទេស​នេះ​មាន​នយោបាយ​អព្យាក្រិត ហើយ​មេដឹកនាំ​កូរ៉េខាងជើង​អាច​ធ្វើ​ដំណើរ​ដោយ​រថភ្លើង ៕ សូយន

spot_img
×