Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សកល​វិទ្យាល័យ​តូ​ក្យូ ត្រូវ​បិទទ្វារ ព្រោះ​ការ​គំរាម​បន្ទុះ​គ្រាប់បែក​

spot_img

​តាម Kyodo នៅ​ថ្ងៃ​ទី ៦ ខែ​ឧសភា ម្សិលមិញ​នេះ សកល​វិទ្យាល័យ Aoyama Gakuin នៅ​រដ្ឋធានី​តូ​ក្យូ ឲ្យដឹងថា មានការ​គំរាម​បន្ទុះ​គ្រាប់បែក​មួយ​ត្រូវ​បាន​សរសេរ​លើ​បណ្តាញ​សង្គម ជា​ហេតុ​ធ្វើ​ឲ្យ​សាលា​នេះ​ត្រូវ​លុប​ចោល​នៅ​ថ្ងៃទី ៧ ខែ​ឧសភា ។​

​សារ​គំរាមកំហែង​ត្រូវបាន​សកល​វិទ្យាល័យ​នេះ រកឃើញ​នៅលើ​បណ្តាញ​សង្គម​នា​ថ្ងៃ ៣ ខែ​ឧសភា សរសេរថា គ្រាប់បែក​មួយ​គ្រាប់​ត្រូវបាន​ដាក់​បង្កប់​នៅ​ទីលាន​សកល​វិទ្យាល័យ ប្រការ​នេះ​អាច​បណ្តាលឲ្យ​មនុស្ស​ជាច្រើន​ស្លាប់ ក្រោយ​ការ​សម្រាក “​សប្តាហ៍​មាស​” ។​

​តាម​របាយការណ៍​បង្ហោះ​ផ្សាយ​លើ​គេហទំព័រ​ផ្លូវការ​របស់​សាលា Aoyama បានសម្រេច​បិទទ្វារ​សាលា​ដើម្បី​ធានា​សុវត្ថិភាព ព្រមជាមួយ​នោះ​សាលា​ក៏​ព្រម​សហកា​រណ៍​ជាមួយ​ប៉ូលិស​ដើម្បី​ត្រួតពិនិត្យ​ករណីនេះ ៕

spot_img
×