Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​ប៊ុល​ឈួសឆាយ​ដី​ប៉ះ​គ្រាប់ ផ្ទុះ​គគ្រើក​ធរណី បណ្តាលឲ្យ​ប៉ើង​អា​ប៊ុល​ទើរ​លើ​របង​និង​ធ្វើ​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​

spot_img

ភ្នំពេញ​៖ ស្នូរ​សំឡេង​គ្រាប់​បាន​ផ្ទុះ​គគ្រើក​ធរណី បណ្តាល​ឲ្យ​ប៉ើង​ត្រាក់ទ័រ​ទើលើ​របង​និង​ធ្វើឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ខណៈ​ដែល​មាន​អា​ប៊ុលដូស៊ែ​មួយគ្រឿង​កំពុង​ឈួសឆាយ​ដី ប៉ះ​ចំ​គ្រាប់​ផ្ទុះ បណ្តាលឲ្យ​ផ្ទុះ​ប៉ើង​ទាំង​មនុស្ស​នឹង​ត្រាក់ទ័រ​ចេញពី​កន្លែងកើតហេតុ​តែ​ម្តង។​

ហេតុការណ៍​នេះ​បាន​បង្កើតឲ្យមាន​ការភ្ញាក់​ផ្អើល​ឡើង កាលពី​ព្រឹក​ថ្ងៃទី​៦ ឧសភា នៅ​ក្នុង​ដីឡូត៍​មួយ​កន្លែង​ស្ថិតនៅ​ក្បែរ​វត្ត​សុភា​ឃួន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

សាក្សី​និយាយថា នៅ​មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់​កំពុងតែ​បើក​អា​ប៊ុល​កាយ​ដី​ខាងលើ ក្នុង​ខណៈនោះ​ក៏​បាន​ឭ​សំឡេង​គ្រាប់​ផ្ទះ​ឡើង គគ្រើក​ធរណី និង​បាន​ធ្វើ​ឲ្យ​ត្រាក់ទ័​រនិង​មនុស្ស​បាន​ប៉ើង​ឡើងទៅ ទើលើ​របង​និង​មនុស្ស​បាន​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​យន្ត​សាមុយ​ដឹកញ្ជូនទៅ​កាន់​មន្ទីពេទ្យ​ភ្លាម​ដែរ​។​

ក្រោយពេល​កើតហេតុ​គេ​បាន​ឃើញ​សមត្ថ​កិច្វ​និង​អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ៏យ ចុះ​ដល់​ទីតាំង​កើតហេតុ​ភ្លាម​ដែរ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×