Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល ឃាត់ខ្លួន​បុរស​ម្នាក់ ជួញដូរ​ថ្នាំញៀន​និង​កាំភ្លើងខ្លី យោង​តាម​ដីកា​

spot_img

​​កំពង់ចាម ៖ បុរស​ម្នាក់​ជា​អ្នក​ចែកចាយ​ថ្នាំញៀន ដែល​មាន​ថ្នាំញៀន និង​កាំភ្លើងខ្លី​មួ​យ​ដើម​ផង​នោះ ត្រូវបាន​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន ស្រុក​ពញាក្រែក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​កណ្តោលជ្រុំ ដឹកនាំ​ដោយ​លោក​អនុ​សេនីយ៍ឯក ប៊ុម សុធន ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ដោយយោង​តាម​ដីកា នៅ​ចំណុច​ភូមិ​បទ​ទន្លា ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥​និង​៤០​នាទី​។​

​ជនសង្ស័យ​មាន​ឈ្មោះ យី រុំ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ក្រញូង ឃុំ​វាល​ម្លូ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ថ្នាំញៀន ចំនួន​១​កញ្ចប់ ជញ្ជីង​អេឡិចត្រូនិច​សម្រាប់​ថ្លឹង​ថ្នាំញៀន​២​គ្រឿង សម្ភារៈ​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន កាំភ្លើង​១​ដើម ម៉ាក K59 និង​គ្រាប់​៤​គ្រាប់ ។ ឈ្មោះ យី រុំ មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ១៥១ ចុះ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៧ ចេញ​ដោយ​លោក ឈិត វិ​នា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ។​

ជនសង្ស័យ ត្រូវបាន​នាំមក​ធ្វើ​ការសាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក ដើម្បី​កសាង​នីតិវិធី​បញ្ជូនទៅ​តុលាការ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×