Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជនជាតិ​ថៃ​ម្នាក់​អតីត​ជា​ព្រះសង្ឃ​បែក​ធម៌ ដើរ​ពនេចរ​នៅ​កម្ពុជា​៦​ខែ បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​

spot_img

​រតនគិរី ៖ ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​ស្នងការ​រដ្ឋា​ន​ខេត្តរតនគិរី បាន​បញ្ជូន​ខ្លួន​ជនជាតិ​ថៃ​ម្នាក់ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ ដោយសារ​ចូលមក​ទឹកដី​កម្ពុជា គ្មាន​លិខិត​ឆ្លងដែន នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​លោក​ឧត្ដមសេនីយ៍ត្រី ជា ប៊ុនធឿន ស្នងការរង​ផែន​អន្តោប្រវេសន៍ បានឲ្យដឹងថា ជនជាតិ​ថៃ​នេះ មានឈ្មោះ សា ង៉ា​ខ្លា​ប់ប៊ុន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ ណា​សាយ ឃុំ​ស៊ើម ស្រុក​ណូន​ភិ​សៃ ខេត្ត​ណង​ខាយ ប្រទេស​ថៃ​។ ជនជាតិ​ថៃ​រូបនេះ ត្រូវបាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​យ៉ាទ​ង់ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ឃាត់​ខ្លួន​យកមក​សួរនាំ នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០១៨ ពេល​ធ្វើដំណើរ​គ្មាន​គោលដៅ និង​គ្មាន​លិខិតស្នាម​អ្វី​ទាំងអស់​។ បន្ទាប់​ពី​ធ្វើការ​សាកសួរ បានឲ្យដឹង​ថា​បុរស​រូបនេះ​បាន​ធ្វើដំណើរ​ពនេចរ​ចូល​ក្នុង​ទឹកដី​កម្ពុជា​រយៈពេល​៩​ខែ​មក​ហើយ ដោយ​គ្មាន​គោលដៅ ហើយ​មាន​ខោ​អាវ​តែ​មួយ​កំប្លេ ឆ្នាំងបាយ​ពីរ កាំបិត​ស្នៀត​ពីរ និង​ពី​ដុង​ទឹក​បី ជាប់​នឹង​ខ្លួន​តែ​ប៉ុណ្ណោះ​។​

​លោក​ស្នងការរង បាន​បន្ថែមទៀតថា បើ​តាម​ការត្រួតពិនិត្យ ជនជាតិ​បរទេស​ខាងលើ សង្ស័យ​មាន​បញ្ហា​ផ្លូវចិត្ត ឬ ក៏​បែក​ធម៌ ដោយ​ធ្លាប់​បួស​រៀន​ជា​ព្រហសង្ឃ​ចំនួន​១៤​វស្សា ហើយ​ធ្វើ​ដំណើរ​ជា​របៀប​ផ្សងព្រេង ដោយ​គ្មាន​គោលដៅ​។ លោក​ឧត្ដមសេនីយ៍ត្រី បានញ្ជាក់​ថា ការឯកភាព​បញ្ជូន​ខ្លួន​ជន​បរទេស​រូបនេះ គឺ​ពី​បទ​គ្មា​លិខិតឆ្លងដែន ដើម្បី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×