Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងស្ទើរទាំងស្រុងនៅខណ្ឌចំការមន

spot_img

ភ្នំពេញ ៖ ផ្ទះមួយល្វែងត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុងបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង១​រំលង​អធ្រាត្រ​ឈាន​​ចូលថ្ងៃទី៧ខែឧសភា ឆ្នាំ២០១៨នេះ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ ប៉ុន្តែមិន​បណ្តាល​ឲ្យ​មាន​មនុស្ស​​រងរបួសនោះទេ។

អ្នកបានឃើញហេតុការណ៍ ភ្លាមនោះ បានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានឲ្យជួយអន្តរាគមន៍ ហើយភ្លាមនោះ​​អាជ្ញាធរមូលដ្ឋាន​បានរាយការណ៍ទៅកម្លាំងបង្កាពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ហើយភ្លាមនោះកម្លាំង​ពន្លត់អគ្គិភ័យ​បានចេញ​ជួយអន្តរាគមន៍ភ្លាមផងដែរតែទោះបីយ៉ាងអគ្គិភ័យបានឆេះលេបត្របាក់ផ្ទះខាងលើស្ទើរតែស្រុងទៅហើយ ដោយបានបំផ្លាញ​ទ្រព្យសម្បត្តិជាច្រើនផងដែរ តែមិនបណ្តាលអោយមានមនុស្សរងរបួសនោះទេ។

ក្នុងប្រតិបត្តិការជួពន្លត់ខាងលើកម្លាំងអគ្គិភ័យបានប្រើប្រាស់រថយន្តចំនួន១៣គ្រឿងក្នុងការជួយបាញ់ពន្លត់៕ ដោយ៖បញ្ញាស័ក្តិ

   

spot_img
×