Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាច់​កន្ត្រក​យោង​ពី​ជាន់​ទី​១០​នៃ​ខុន​ដូ​GREATER PHNOM PENH សង្កត់​លើ​កម្មករ​ម្នាក់​ស្លាប់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

spot_img

​ភ្នំពេញ ៖ ដាច់​ខ្សែកាប​កន្ត្រក​យោង​នៅ​ខុន​ដូ​GREATER PHNOM PENH ពី​ជាន់​ទី​១០​សង្កត់​លើ​កម្មករ​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង ហើយ​ម្ចាស់​ទីតាំង​ព្យាយាម​លាក់បាំង ។​ករណី​នេះ​កើតឡើង​នៅ​សំណង់​ខន​ដូរ​មួយកន្លែង​ស្ថិតនៅ​តាម​ផ្លូវ​បេតុង ក្នុង​ភូមិ​គោក​ចំ​បក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ករណី​នេះ​កើត​តាំងពីព្រឹក​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០១៨ ពុំ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យដឹង រក​ផ្លូវ​ដឹក​សព​ចេញ​មិនឃើញ ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នៅ​រសៀល​ថ្ងៃ​ដដែល​។ សំណង់​ខន​ដូ​ខាងលើ ឈ្មោះ GREATER PHNOM PENH សំណង់​សង់​ដ៏​ស្កឹមស្កៃ កំពុងតែ​ដំណើរការ​សាងសង់ ។ ជនរងគ្រោះ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ជា​កម្មករ​បម្រើ​ការងា​រ ក្នុង​ការដ្ឋាន​ខុន​ដូរ​ខាងលើ ស្លាប់​យ៉ាង​អាណោច​អ​ធ័ម សំប៉ែត​ដូច​ចេក​ចៀន ។​

​ព័ត៌មាន​បែកធ្លាយ​ពី​កម្មករ ធ្វើ​ការងារ​ក្នុង​ការដ្ឋាន​ខាងលើ បានឲ្យដឹងថា មុន​កើតហេតុ ខណៈ​ដែល​មាន​កម្មករ បាន​ឡើង​ទៅ​ធ្វើ​ការងារ​នៅ​ជាន់​ទី​១០ តាម​កន្ត្រក​យន្ត រួចហើយ ជនរងគ្រោះ ឈរ​រង់ចាំ​កន្ត្រក​ចុះ​មក​វិញ ពេល​ដែល​បញ្ជា​ឲ្យ​កន្ត្រក​ចុះមក​ក្រោម ស្រាប់តែ​ដាច់​ខ្សែកាប ធ្លាក់​មក​សង្កត់​លើ​ជនរងគ្រោះ​តែម្តង ។​

​ឧប្បត្តិហេតុ​ដាច់​កន្ត្រក​យោង​សង្កត់​លើ​មនុស្ស​ខាងលើ ព័ត៌មាន​ផ្សេងៗ​គ្នា​ទាំងអស់ អ្នកខ្លះ​ថា មាន​អ្នកស្លាប់​តែ​ម្នាក់​ទេ អ្នកខ្លះ​ថា​ក្រៅ​ពី​អ្នក​ស្លាប់​ម្នាក់ នៅ​មាន​កម្មករ​ចំនួន​៣​នាក់​ផ្សេង​ទៀត​រងរបួស ក៏ប៉ុន្តែ​ត្រូវ​បាន​ខាង​អ្នកគ្រប់គ្រង​សំណង់​ព្យាយាម​លាក់កំបាំង ដាក់​បំរាម​មិន​ឲ្យ​កម្មករ ឬ​មនុស្ស​ខាង​ក្នុង​ការដ្ឋាន ចេញ​មក​ខាងក្រៅ​ឡើយ​ដោយ​ខ្លាច​បែកធ្លាយព័​ត៌រមាន ខណៈ​ដែល​អ្នក​សារព័ត៌រ​មាន​ប្រមាណ​ជាង​២០​នាក់ នៅ​រង់ចាំ​ខាងក្រៅ ។​

​ក្រោយ​កើតហេតុ​គេ​ឃើញ​ការដ្ឋាន ដោយ​មាន​កងសន្តិសុខ​យាម​ទ្វារ​យ៉ាង​តឹងរ៉ឹង មិន​អនុញាត​ឲ្យ​អ្នកសារព័ត៌មាន ចូលទៅ​ក្នុង​បរិវេណ​សំណង់​នោះ​ឡើយ សូម្បី​តែ​សមត្ថកិច្ច មាន​តួនាទី ភារកិច្ច ការងារ​ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ ពិបាក​ចេញចូល​ផង ឆែក​ត្រួតពិនិត្យ រក​កាត​នគរបាល ទើប​អនុញាត​ឲ្យចូល ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×