Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ហ៊ុន ម៉ា​ណែ​ត​៖​គ្រូពេទ្យ​គឺ​ជា​អ្នក​សង្គ្រោះ​អាយុជីវិត​មនុស្ស​យ៉ាង​សំខាន់​មិន​អាច​កាត់ថ្លៃ​បាន​

spot_img

ត្បូងឃ្មុំ ៖ មានប្រសាសន៍​នៅក្នុង​ពិធី​សំនេះសំណាល​ជាមួយ មន្ត្រី​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ និង​គរុ​សិស្ស​ភូមិភាគ​សុខា ភិបាល​កំពង់ចាម​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៨ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​លើកឡើង​ថា ប្រទេស​កម្ពុជា មាន​គ្រូពេទ្យ​ជំនាញៗ​ជាច្រើន ដែល​អាច​ជួយសង្គ្រោះ​អាយុជីវិត ប្រជាពលរដ្ឋ​រាល់​ថ្ងៃ ប៉ុន្តែ​អ្វី​ដែល​យើង​ខ្វះ​គឺ​ឧបករណ៍ ទំនើបៗ​ស្រប​តាម​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ថ្មីៗ ។ ទោះបី​បែប​នេះ​ក្ តី​គ្រូពេទ្យ​ទាំងអស់​បាន​យកចិត្តទុកដាក់ យ៉ាងខ្លាំង​ក្នុង​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ។​

​ក្រៅ​ពី​ការលើកឡើង​បែបនេះ លោក​បណ្ឌិត ក៏បាន​លើកឡើង​ដែរ​ថា ទោះបី​កន្លងមក​មាន​ក្រុម​មនុស្ស​មួយចំនួន និយាយ​បង្ខូច​កេរ្តិ៍ឈ្មោះ​គ្រូពេទ្យ ក៏​ដូចជា​ប្រទេស​កម្ពុជា ទាំងមូល​យ៉ាងណា ក៏ដោយ​តែ​ជាក់​យើង​បានធ្វើ និង​បន្ត​ធ្វើ​ទទួលបាន​ជោគជ័យ ជា​បន្តបន្ទាប់ រហូត​ដល់​បរទេស​ទ​ទួល​ស្គាល់ និង​កោត សរសើរ​។​

​ក្នុងឱកាស​នោះ​លោក ជាម ច័​ន្ធ​សោភ័ណ ប្រធាន​គណៈ​ចលនា​អង្គការ សមាគម និង​ដៃគូ​អភិវឌ្ឍន៍​មានប្រសាសន៍ថា លោកគ្រូ អ្នកគ្រូ ពេទ្យ និង​មន្ត្រី​គ្រប់​ឋានានុក្រម នៃ​មន្ទី​សុខាភិបាល​បាន ចំណាយ​កម្លាំងកាយ កម្លាំងចិត្ត​ប្រកប​ដោយ​មនសិកា​វិជ្ជាជីវៈ​ក្នុង​ការបម្រើ​សេវា​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ទទួលបាន សមាណចិត្ត​គាំទ្រ​ពី​ប្រជាពលរដ្ឋ លើ​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល​ក្នុង​វិស័យ​សុខាភិបាល ។​

​លោក​បន្តថា ៣៩​ឆ្នាំ កន្លងមកនេះ សមិទ្ធផល​ធំៗ​ជា​ប្រវត្តិសាស្ត្រ បាន​កើតមាន លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនោះ​ការរក្សាបាន​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ ដែល​ធានា​ដល់​ការអភិវឌ្ឍ​ដល់​គ្រប់​វិស័យ បាន​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​គួឲ្យកត់សម្គាល់​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×