Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន បើក​ការដ្ឋាន​ពង្រីក និង​លើក​កម្រិត​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ​៣ ប្រវែង​ជាង ១៣៤​គីឡូម៉ែត្រ​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​ការដ្ឋាន​ពង្រីក និង​លើក​កម្រិត​គុណភាព​​កំណាត់​​ផ្លូវជាតិ​លេខ​៣ ប្រវែង​ជាង ១៣៤​គីឡូម៉ែត្រ ដោយ​គ្រោង​ចំណាយ​ថវិកា​ជាង ២០០​លាន​ដុល្លារ​អាមេរិក ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់ រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​។​

​គម្រោង​ពង្រីក និង​លើក​កម្រិត​កំណាត់​ផ្លូវជាតិ​លេខ​៣ គឺ​ចាប់ពី​រាជធានី​ភ្នំពេញ (​ចោមចៅ​) ដល់​ក្រុង​កំពត ដោយ​ឆ្លងកាត់​រាជធានី​ភ្នំពេញ ប្រវែង ១២​គីឡូម៉ែត្រ ខេត្ត​កណ្តាល ប្រវែង ១១​គីឡូម៉ែត្រ ខេត្ត​កំពង់ស្ពឺ ប្រវែង ៣០​គីឡូម៉ែត្រ ខេត្តតាកែវ ប្រវែង ៣០​គីឡូម៉ែត្រ និង​ខេត្ត​កំពត ប្រវែង ៥១​គីឡូម៉ែត្រ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×