Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Song Hye Kyo ស្រស់បំព្រង​ក្បែរ​កូន​ក​ម្លោះ Song Joong Ki

spot_img

មង្គលការ Song Jong Ki និង Song Hye Kyo កំពុង​ប្រព្រឹត្តទៅ​។ នៅ​ថ្ងៃ​ម្សិលមិញ (៣១/១០) កូនក្រមុំ និង​កូន​ក​ម្លោះ​បាន “​ហាត់​សម​” សម្រាប់​ទិវា​សំខាន់បំផុត នៃ​ជីវិត​អាពាហ៍ពិពាហ៍​របស់​ពួកគេ ។​

ថ្មី​បំផុត​កូនក្រមុំ​និង​កូន​ក​ម្លោះ បានបង្ហាញ​វត្តមាន​ក្នុង​សម្លៀកបំពាក់​មង្គលការ ហើយ​ធ្វើការ “​ហាត់​សម​” មុន​ពិធី​ផ្លូវការ​ប្រព្រឹត្តទៅ​។​

Song Hyo Kyo ស្លៀក​រ៉ូ​បស​ដ៏​ឆើតឆាយ ហើយ​ស្នាមញញឹម​នៅជាប់​លើ​ផ្ទៃមុខ​។​

​ខណៈពេល​នៃ​គូ​ស្វាមីភរិយា​កូរ៉េខាងត្បូង​នេះ ត្រូវបាន​សារព័ត៌មាន​ចិន​ថត​យកបាន​។​

​អ្នក​ទាំង​២ បាន​អញ្ជើញ​ភ្ញៀវ​ចូលរួម តែ​៣០០​នាក់​ប៉ុណ្ណោះ រួមមាន​សាច់ញាតិ និង​មិត្តភក្តិ​។​

​កូនក្រមុំ និង​កូន​ក​ម្លោះ​ប្រកៀក​គ្នា​ជាប់ ពុំ​ព្រម​…​ឃ្លាត​។​

Song Joong Ki ពរ​ក្មួយប្រុស ក៏ត្រូវ​បាន​គេ​ថត​ដែរ​

​តារា​សម្តែង​ក្នុង​រឿង “​ទាយាទ​ព្រះអាទិត្យ​” ពិតជា​សង្ហារ​ក្នុង​ថ្ងៃ​មង្គលការ​របស់ខ្លួន​។​

​រូបភាព “​សមយុទ្ធ​” របស់​កូនក្រមុំ និង​កូន​ក​ម្លោះ នៅ​សណ្ឋាគារ Shilla ថត​ពីលើ​។​

​កងកម្លាំង​សន្តិសុខ​ប្រចាំ​ការជាប់​នៅ​ខាងក្រៅ​។​

​មុន​ថ្ងៃ​មង្គលការ​អ្នក​ទាំង​២ បានប្រកាសថា នឹង​រៀបចំ​មង្គលការ​មាន​ភាព​ឯកជន​ទាំងស្រុង​។​

​អ្នកគាំទ្រ​របស់​កូន​ក​ម្លោះ​ក្រមុំ​ប្រមូលផ្តុំ​គ្នា​នៅ​ពីមុខ​សណ្ឋាគារ Silla ។

ក្រុម​អ្នកយកព័ត៌មាន នៅ​កូរ៉េខាងត្បូង ក៏ដូចជា​ទ្វីបអាស៊ី មាន​វត្តមាន​ពីមុន​ពិធី ដើម្បី “​ប្រតិបត្តិការ​អាជីព​”​។​

​កម្មវិធី​មង្គលការ​នេះ ចែកជា​២​ផ្នែក ។ ផ្នែក​ទី​១ ចាប់ផ្តើម​ពី​ម៉ោង ៤​ល្ងាច ហើយ​ផ្នែក​ទី​២ រួមមាន​ភ្ញៀវ​ដែល​មក​យឺត ព្រោះ​រវល់​ការងារ​។​

​រូបភាព​នៃ​មង្គលការ​តារា​២​ដួង​នេះ​កំពុង​ត្រូវបាន​បង្ហោះ​រូបភាព​បន្តបន្ទាប់​៕​

 

spot_img
×