ក្រចេះ៖ នៅថ្ងៃ៦ ខែឧសភា ឆ្នាំ២០១៨វេលាម៉ោង៦ល្ងាច មានករណីពុលនំអន្សមអាំងស្ថិតនៅភូមិប្រម៉ាឃុំកំពង់ដំរីស្រុកឆ្លូងខេត្តក្រចេះចំនួន៤៤នាក់ ក្នុងនោះរងគ្រោះធ្ងន់ធ្ងរចំនួន២៨នាក់ ស្រី២៣នាក់ និងរងគ្រោះស្រាលចំនួន១៦នាក់ ស្រី៨នាក់
ដែលជនរងគ្រោះធ្ងន់ធ្ងរកំពុងសង្គ្រោះនិង ព្យួរសេរ៉ូមនៅមន្ទីរពេទ្យ។
តាមការសួរបំភ្លឺពីអ្នករងគ្រោះទាំងអស់បានរៀបរាប់ថាក្រោយពីហូបនំអន្សមអាំងរបស់អ្នកលក់ឈ្មោះអ៊-ធឿងភេទស្រីអាយុ៥៨ឆ្នាំដែលលក់នៅក្នុងភូមិកើតហេតុបានតែប៉ុន្មាននាទីរួចក៍មានអាការះពុលតែម្តង។ ករណីនេះកំលាំងជំនាញសហការជាមួយប៉ុស្តិរដ្ឋបាលកំពង់ដំរីចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាងកសាងសំណុំរឿងតាមនិតិវិធី។
នេះជាករណីពុកទី២បន្ទាប់ពីអ្នកភូមិនៅក្រចេះពុលទឹក បណ្តាលឱ្យស្លាប់ដល់ទៅ១១នាក់និងកំពុងសង្គ្រោះជាង១៤០នាក់ គិតត្រឹមថ្ងៃទី៧ឧសភាឆ្នាំ២០១៨នេះ៕ ដោយ៖បញ្ញាស័ក្តិ