Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ផ្តើម​បើក​សវនាការ​ជំនុំជម្រះ លើ​សំណុំ​ប្តឹង​ប្រឆាំងនឹង ការពន្យារពេល​ឃុំខ្លួន លោក កឹម សុខា​

spot_img

​​​ភ្នំពេញ​ ៖ តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ចាប់ផ្តើម​បើក​សវនាការ​ជំនុំជម្រះ លើ​សំណុំ​ប្តឹង​ប្រឆាំងនឹង ការពន្យារពេល​ឃុំខ្លួន លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​សវន​ការ​មិន​មាន​វត្តមាន លោក កឹម សុខា​។​

​លោក​ផែង ហេង មេធាវី​ជន​ត្រូវ​ចោទ​កឹម សុខា បាន​ថ្លែងឱ្យដឹងថា សវនាការ​នេះ​គឺ​បណ្តឹង​ប្រឆាំង​នឹង​ដីកា​ពន្យារពេល នៃ​ការឃុំខ្លួន​ជន​ត្រូវ​ចោទ កឹម សុខា ។​

​បើ​តាម​លោក​ម៊ុ​ត ចន្ថា នាយក​ខុទ្ទកាល័យ​លោក​កឹម សុខា បាន​សរសេរ​ក្នុងផេក​ហ្វេស​ប៊ុ​កថា “​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែ​ឧសភា អង្គុយចាំ​អ៊ុត​លទ្ធផល​ជំនុំជម្រះ​លើ​អង្គច្បាប់ ស្តី​ពី​បណ្តឹងសាទុក្ខ​ការស្នើ​សុំ​ដោះលែង ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តុលាការ​កំពូល​។ សូម​អរគុណ​ដល់​មិត្តភក្តិ​ដែល​មាន​សមានចិត្ត​ទាំង​ជនរួមជាតិ និង​មិត្តភក្តិ​បរទេស មន្ត្រី​ទូត និង​អ្នកសារព័ត៌មាន ដែល​ចូលរួម​តាមដាន សង្កេតការណ៍ និង​លើកទឹកចិត្ត​”​។​

​គួរបញ្ជាក់​ថា លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ សន្ធិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ​។ បទ​សន្ធិដ្ឋិភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់​ពន្ធនាគារ​ពី ១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​។ លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ពាក់កណ្តាល​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧​។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×