Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាន​រក​ឃើញ​ក្រុម​ជ័យលាភី​នៃ​កម្មវិធី​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ដំបូងបង្អស់​របស់​ស្រា​បៀរ​អាន់​ឆ័រ​

spot_img

​ភ្នំពេញ​៖ ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ដំបូងបង្អស់​របស់​ស្រា​បៀរ​អាន់​ឆ័​រដែល​មានឈ្មោះ​ថា International Beach Volleyball 2-Star FIVB World Tour បាន​ឈាន​ដំណាក់កាល​ចុងក្រោយ ដ៏​រំភើប​រីករាយ​ក្រៃលែង​បំផុត កាលពី​ថ្ងៃ​ទី​អាទិត្យ​ទី ៦ ខែ​ឧសភា នៅមុខ​សាល​មហោស្រព​កោះ​ពេជ្រ ដោយ​មាន​ការចូលរួម​ទស្សនា ពី​មិត្ត​អ្នកគាំទ្រ​រាប់ពាន់នាក់​។​

​បន្ទាប់​ពី​ការប្រកួត​យ៉ាង​ខ្លាំងក្លា​ដែល​បាន​កើតឡើង​ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី ៦ ខែ​ឧសភា រវាង​ក្រុម​កីឡាករ​អន្តរជាតិ​ចំនួន ២៩ ក្រុម​មក​ពី​បណ្តា​ប្រទេស ១៧ ប្រទេស​ដូចជា អូស្ត្រាលី កាណាដា ដា​ណឺ​ម៉ាក អាល្លឺម៉ង់ ក្រិក ជប៉ុន ណូវែល​ហ្សី​ឡង់ រុស្ស៊ី ស៊ុយអែដ និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត គេ​បាន​រកឃើញ​ក្រុម​ជ័យលាភី ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ គឺ​ក្រុម​ជើងឯក​បាន​ទៅ​លើ​ក្រុម​មក​ពី​ប្រទេស​អាល្លឺម៉ង់ ទទួល​បាន​មេដាយមាស​។ ក្រុម​ជើងឯក​រង​បាន​ទៅ​លើ​ក្រុម មកពី​ប្រទេស​ជប៉ុន​ទទួលបាន​មេដាយប្រាក់ និង​ក្រុម​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅ​លើ​ក្រុម មកពី​ប្រទេស​រុស្ស៊ី​ដែល​ទទួលបាន​មេដាយ​សំរឹទ្ធិ​។ ក្រុម​ទទួល​ជ័យលាភី​ទាំងបី​ក្រុម​នេះ មាន​សិទ្ធិ​លេង​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ក្របខ័ណ្ឌ FIVB World Tour ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ច ដើម្បី​ឈាន​រក​ទៅ​ជើងឯក​ពិភពលោក​។​

​បន្ទាប់​ពី​កម្មវិធី​ប្រកួត​នេះ មាន​ការប្រគំ​តន្ត្រី​របស់​ស្រា​បៀរ​អាន់​ឆ័​រដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​តារា​ល្បីល្បាញ​អន្តរជាតិ កញ្ញា ភាមា (Pia Mia) កំពូល​តារាចម្រៀង​ស្រី​ដ៏​ល្បី​ប្រចាំ​សហរដ្ឋអាមេរិក ព្រមទាំង​តារា​ល្បីៗ ប្រចាំ​ព្រះរាជា​ណា​ច​កម្ពុជា ជាច្រើនរូប មាន​ដូចជា កញ្ញា ឱក សុគន្ធ​កញ្ញា លោក ខេមរៈ សេរី​មន្ត លោក នី​កូ លោក ឆន សុវណ្ណ​រាជ អ្នកនាង សុគន្ធ នីសា អ្នកនាង សុខ ស្រី​នាង កញ្ញា ទេព បូ​ព្រឹក្ស កញ្ញា សួស វី​ហ្សា អ្នកនាង ពេជ្រ សោភា កញ្ញា វី ឌី​ណែ​ត លោក ស្តិប (Step) លោក ជី ដេវីត​។​

សូម​ជម្រាប​ថា​នេះ​ជា​ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្ដរជាតិ​លើក​ទី​១​ដែល​ប្រារព្ធ​ឡើង​នៅក្នុង​ព្រះរាជា​ណា​ច​កម្ពុជា​ដែល​រៀបចំ​ឡើង​ដោយ​ស្រា​បៀរ​អាន់​ឆ័រ​ក្រោម​កិច្ចសហការ​ជាមួ​យ​នឹង​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ (FIVB) ក្រសួង​អប់រំ​យុវជន និង​កីឡា និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​។ កម្មវិធី International Beach Volleyball 2-Star FIVB World Tour គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់​ស្រា​បៀរ​អាន់​ឆ័​រដែល​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ២៤ ខែ​មីនា​រហូត​ដល់​ថ្ងៃ​ទី ២៧ ខែ​ឧសភា ឆ្នាំ ២០១៨ នៅ​ខេត្ត​ក្រុង​ធំ​ចំនួន​ប្រាំបី​រួម​មាន​ខេត្ត​កំពង់ស្ពឺ ព្រះសីហនុ បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម រាជធានី​ភ្នំពេញ រតនគិរី និង​សៀមរាប​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×