Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​កម្ពុជា​៖ តើ​ប្រទេស​ណាមួយ​ជា​សហគមន៍​អន្តរជាតិ ដែល​នឹង​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត ឬ ដាក់​សម្ពាធ​លើ​កម្ពុជា​

spot_img

​​ភ្នំពេញ​៖​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍​ចោទសួរ ទៅ​លោក​សម រង្ស៊ី អតីត​មេដឹកនាំ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថា តើ​ប្រទេស​ណាមួយ​ជា​សហគមន៍​អន្តរជាតិ ដែល​នឹង​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត ឬ ដាក់​សម្ពាធ​លើ​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ក្នុងឱកាស​អញ្ជើញ​បើក​ការដ្ឋាន​ពង្រីក និង​លើក​កម្រិត​គុណភាព (​ពី DBST ទៅ AC) កំណាត់​ផ្លូវជាតិ​លេខ​៣ ប្រវែង​សរុប​ជិត ១៣៥​គីឡូម៉ែត្រ ដោយ​គ្រោង​ចំណាយ​ថវិកា​ជាង ២០០​លាន​ដុល្លារ​។ ពាក់ព័ន្ធ​ការលើកឡើង​របស់​ក្រុម​អ្នកនយោបាយ​បាត់​សិទ្ធិ​ធ្វើ​នយោបាយ​ថា អង្គការសហប្រជាជាតិ​នឹង​ដក​អាសនៈ​ពី​អង្គការ​សហប្រជាជាតិ​នោះ សម្តេច​តេជោ បានបញ្ជាក់​ថា អង្គការសហប្រជាជាតិ​នៅតែ​ត្រូវការ​កម្ពុជា​បញ្ជូន​កង​កម្លាំង​ទៅ​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​។​

​សម្តេច​តេជោ បាន​ថ្លែង​ដែរ​ថា គណបក្សនយោបាយ​ខ្លះ​ងាប់ តែ​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា មិន​ស្លាប់​នោះឡើយ ការបោះឆ្នោត​នៅតែ​មាន​តាម​កាលកំណត់​។​” អ្នកខ្លះ​តាំងខ្លួន​ថា បើសិនជា​គណបក្ស​គេ​មិនបាន​ចូលរួម​បោះឆ្នោត សហគមន៍​អន្តរជាតិ ក៏​មិន​ទទួលស្គាល់ ខ្ញុំ​ចង់​និយាយថា អ្វី​ទៅ​ជា​សហគមន៍​អន្តរជាតិ សូម​ផ្តល់​ជា​ចម្លើយ​ឱ្យបាន​ត្រឹមត្រូវ នរណា​ជា​តួរ​អង្គ​ពិតប្រាកដ​នៃ​សហគមន៍​អន្តរជាតិ ត្រូវ​និយាយ​គ្នា​ឱ្យ​ច្បាស់​ត្រង់​ចំណុច​នេះ ដើម្បី​កុំឱ្យ​អី​បន្តិច សហគមន៍​អន្តរជាតិ សម្ពាធ​អន្តរជាតិ​។ អ្នក​ឯង​មាន​ប្រទេស​១ ប្រទេស​២ ស្រែក​គាំទ្រ​អ្នកឯង តែ​កុំភ្លេចថា មាន​ប្រទេស​ច្រើនណាស់ ដែល​គាំទ្រ​រដ្ឋាភិបាល​សព្វថ្ងៃ ហើយ​បន្ត​ការងារ​ធ្វើការ​ជាមួយ រដ្ឋាភិបាល​សព្វថ្ងៃ ហើយ​បាន​បន្ត​ការងារ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ ចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន ឬ​ប្រទេស​ដទៃ ក្នុង​សហគមន៍​អាស៊ាន តើ​គេ​មិន​សហគមន៍ អន្តរជាតិ​ទេ​ឬអី​? សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​បញ្ជាក់​បន្ថែម​យ៉ាង​ដូច្នេះ​។​

​ការ​ប្រតិកម្ម​ខ្លាំង​ពី​សំណាក់​សម្តេច​តេជោ​បែបនេះ ក្រោយពេល​ដែល​អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ថា​ខ្លួន​នឹង​ពហិការ​ការបោះឆ្នោត​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុននេះ ហើយ​អវត្តមាន​របស់​ខ្លួន​ក្នុង​ការប្រកួតប្រជែង​ការបោះឆ្នោត​ថ្នាក់​ជាតិ នោះ​សហគមន៍​អន្តរជាតិ​នឹង​មិន​ទទួលស្គាល់​នោះទេ ។​

​សម្តេចនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា ការអំពាវនាវ​របស់​លោក សម រង្ស៊ី កុំឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត គឺជា​ការបំពាន​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ។ បើ​គណបក្ស​ប្រឆាំង​របស់លោក សម រង្ស៊ី​មិន​ចូលរួម​ការបោះឆ្នោត សហគមន៍​អន្តរជាតិ​នឹង​មិន​ទទួលស្គាល់​ការបោះឆ្នោត និង​រាជរដ្ឋាភិបាល កុំ​ស្អី​តិច​សម្ពាធ​អន្តរជាតិ ឆ្លើយ​មក​សហគមន៍​អន្តរជាតិ​ជា​អ្នកណា​?៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×