Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្មេងស្រី​បងប្អូន​២​នាក់​ជិះ​លើ​ខ្នង​សេះ​កាត់​ព្រៃ​ទៅ​សាលារៀន​ដ៏​ប្រឈម​នឹង​គ្រោះថ្នាក់ តែ​​អត្ថន័យ​​អប់​​រំពិត​ជា​​គួរ​​ឲ្យ​រំជួលចិត្ត​! (មានវីដេអូ)

spot_img

​ពិតមែន​ហើយ ខណៈដែល​ក្មេងៗ​សម័យនេះ​មួយចំនួន​តូច​មិន​ឲ្យ​តម្លៃ​ទៅលើ​ការអប់រំ​ក៏ដោយ តែ​ក៏មាន​ក្មេង​ជាច្រើន​ទៀត ជាពិសេស​ក្មេងស្រី​វ័យក្មេង​២​រូប​ខាងក្រោម​នេះ បាននិងកំពុង​តែ​បង្ហាញ​ពិភពលោក​អំពី​គុណ​តំលៃ​អប់រំ ដែល​ក្មេង​ដទៃ​គួរ​យកតម្រាប់​តាម ។​

យោងតាមរយៈសារព័ត៌មានបានឲ្យដឹងថា ​ប្រសិន​ពួកគេ​ទៅកាន់​សាលារៀន​របស់​ពួកគេ នោះ​នឹងត្រូវ​ចំណាយពេល​រាប់​ម៉ោង ហើយ​ណាមួយ​នោះ​ទៀត ពួកគេ​ក៏ត្រូវ​ប្រឈម​នឹង​សុវត្ថិភាព​នៅតាម​ផ្លូវ​ធ្វើដំណើរ​ផងដែរ ។ ទោះបី​ការ​ជិះ​លើ​ខ្នង​សេះ វា​លឿន​ជាង​ការដើរ​ក៏ដោយ តែ​គ្រោះថ្នាក់​ដ៏​ដូចគ្នា​នោះដែរ ។ ជាការ​ពិតណាស់ នៅ​ថ្ងៃមួយ​ចំ​រដូវភ្លៀង​ធ្លាក់​ខ្លាំង​មួយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ផ្លូវ​ក៏​រអិល​ទៀត ក្មេងស្រី​ទាំងពីរ​នេះ​ស្ទើរតែ​ជួប​គ្រោះថ្នាក់​គួរ​ឲ្យ​រន្ធត់​ទៅហើយ ព្រោះតែ​សេះ​របស់​ពួកគេ​បា​ម​រអិល​ជើង និង​ដួល​ធ្លាក់​ចូ​អូរ តែ​ក្មេងស្រី​ទាំងពីរ​នាក់​បាន​លោត​ចុះ​ពីលើ​ខ្នង​សេះ​ទាន់ បើ​មិន​ដូច្នោះ​ទេ នោះ​រឿង​អាក្រក់​នឹង​កើតឡើង​ពិតជា​ពុំខាន ។​

​តាមរយៈ​បទ​សម្ភាស​ដោយ GMA News’ Front Row, ក្មេងស្រី​ទាំងពីរ​បាន​ពន្យល់ថា ពួកនាង​បានធ្វើ​រឿងនេះ​ជា​រៀងរាល់ថ្ងៃ ព្រោះតែ​ពួកគេ​ចង់​បញ្ចប់​ការសិក្សា​របស់​ពួកគេ ជាមួយ​ក្តីសង្ឃឹម​បាន​ជួយ​ឪពុកម្តាយ​របស់​ពួកគេ​នៅ​ថ្ងៃ​អនាគត ខណៈដែល​ក្តី​ស្រ​ម៉ៃ​របស់​ពួកគេ​ចង់​ក្លាយជា​វិស្វករ និង​វេជ្ជបណ្ឌិត ៕ ចន្ទី​ 

spot_img
×