Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹង​សុំ​សង្សារ​ចែកផ្លូវ​គ្នា តែ​នាង​មិន​ព្រម រឹក​ក​សម្លាប់ ហើយ​ត្រូវ​នគរបាល​ចាប់ខ្លួន​

spot_img

​ខេត្ត​មណ្ឌលគិរី ៖ យោងតាម​ពាក្យបណ្តឹង​របស់​នារី​ម្នាក់​ទាំងយប់ សមត្ថកិច្ច​នគរបាល​ក្រុង​សែន​មនោ​រម្យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​សង្សារ ដែល​បាន​យក​ខ្សែ​កាតា​ប រឹត​ក​ប៉ង​សម្លាប់​នារី​ជា​សង្សារ បន្ទាប់ពី​នាង​មិន​ព្រម​ចែក​ផ្លូវ​គ្នា ជាមួយនឹង​ជនសង្ស័យ​។​

​ករណី​មនុស្សឃាត​នេះ កើតឡើង​នៅ​ចំណុច​លើ​ភ្នំ​ដោះ​ក្រមុំ ស្ថិតក្នុង​ភូមិ​ឡៅ​ការ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ កាលពី​ម៉ោង​ប្រមាណ​១ និង​៣០​នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​៧ ឧសភា នេះ ។​

​លោក កាន់ ពេញ អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ បានឱ្យដឹងថា នារី​រងគ្រោះ​ឈ្មោះ​ញ៉ា​រ៉ា ស្រី​នាង អាយុ​២៣​ឆ្នាំ ជា​ជនជាតិ​ព្នង មាន​ទីលំនៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ​។ ជនសង្ស័យ ឈ្មោះ ឆុំ ដា​វីត អាយុ​២៦​ឆ្នាំ ជាជាង​កែច្នៃ​គ្រឿង​សង្ហា​រឹម​នៅ​ស្រុក​កោះ​ញែក ទីលំនៅ​ភូមិ​ដូង ឃុំ​តា​រ៉ុង ស្រុក​ព្រៃឈរ​ខេត្ត​កំពង់ចាម ស្នាក់នៅ​ផ្ទះ​បងប្អូន​នៅក្នុង​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ ដែល​ជា​សង្សារ​នឹង​គ្នា​ជាមួយ​ជនរងគ្រោះ រយៈពេល​ជិត​១​ឆ្នាំ ។​

​បើ​តាម​នារី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​កើតហេតុ ជនសង្ស័យ​បាន​ហៅ​តាម​ទូរស័ព្ទ​ហៅ​នាង​ឱ្យទៅ​ជួបគ្នា​ដើម្បី​ពិភាក្សា​រឿង​មួយ ។ ពេលនោះ ជនសង្ស័យ​បាន​យក​ម៉ូតូ​ទៅ​ដឹក​នាង ទៅ​ផ្លូវ​ច្រកចូល​ភ្នំ​ដោះ​ក្រមុំ ពេល​ទៅ​ដល់​លើ​ភ្នំ​ដោះ​ក្រមុំ ជនសង្ស័យ​ក៏​បាន​និយាយ​សុំ​បែក​ចែកផ្លូវ​គ្នា តែ​នាង​មិន​ព្រម ក៏​កើត​ការខ្វែងគំនិត​និង​ឈ្លោះប្រកែក​យ៉ាង​តឹង​សសៃរ​ក​ផងដែរ​។ ពេលនោះ នារី​រងគ្រោះ​បាន​យំ​រហូត​អស់កម្លាំង និង​មាន​អា​ការៈឈឺ​ពោះ ក៏​ដេក​ទៅ​នឹង​ដី​។ លុះដល់​ម៉ោង​១ និង​៣០​នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​៧ ឧសភា ក្រោយ​ដឹងខ្លួន​វិញ ជនសង្ស័យ​បាន​បបួល​នាង​ត្រឡប់​ទៅផ្ទះ តែ​នារី​រងគ្រោះ​ថា ចាំ​ខ្លួន​បាត់​ឈឺពោះ​សិន ។ បន្តិចក្រោយមក ជនសង្ស័យ​ជា​សង្សារ ក៏​បាន​យក​ខ្សែ​កាតា​ប មក​រឹត​ក​នាង​សន្លប់​បាត់ស្មារតី ហើយ​ស្មានតែ​នាង​ស្លាប់​ហើយ ជនសង្ស័យ​ក៏​បាន​ដឹក​យក​នាង​ទៅ​បោះចោល​នៅ​កន្លែង​ទីលាន​ចាក់​សំរាម ស្ថិតក្នុង​ភូមិ​ឡៅ​ការ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ដើម្បី​បំបាត់ភស្តុតាង ។​

​យោងតាម​ពាក្យបណ្តឹង​របស់​នារីរ​ង​គ្រោះ នៅ​ម៉ោង​ប្រមាណ​ជា​៥​ទៀបភ្លឺ​ថ្ងៃ​ទី​៧ ឧសភា ២០១៨ សមត្ថកិច្ច​ឃាត់​បាន​ជនសង្ស័យ​។ នៅក្នុង​ដំណាក់កាល​សមត្ថកិច្ច ជនសង្ស័យ​សារភាពថា ខ្លួន​ពិតជា​បាន​យក​ខ្សែ​កាតា​ប​រឹត​ក ជនរងគ្រោះ​ពេល​នាង​សន្លប់​និង​ដឹក​ទៅ​ចោល​នៅ​គំនរ​សំរាម ។ នៅ​ព្រឹក​នេះដែរ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ យក​ធ្វើ​ត្រាប់​ជាមួយ​តុក្កតា​ជ័រ នៅ​កន្លែងកើតហេតុ មុន​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

    

spot_img
×