Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​តារា​សម្ដែង សា​រ៉ា​យ ស​ក្ខ​ណា មានរឿង​អ្វី​លាក់​ក្នុង​ចិត្ត បានជា​បង្ហោះ​សារ​ក្រៀមក្រំ​ដូចនេះ​?

spot_img

​មួយរយៈ​ចុងក្រោយ​នេះ តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាព​អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា បានធ្វើឱ្យ​អ្នកគាំទ្រ​ងឿងឆ្ងល់​យ៉ាងខ្លាំង ខណៈដែល​អ្នកនាង តែងតែ​បង្ហោះ​សារ​សោកសៅ ខណៈដែល​ទាំង​ការងារ និង​ជំនួញ​របស់​នាង កំពុង​ទទួល​ការគាំទ្រ ។

​ជាក់ស្ដែង​ថ្មីៗ​នេះ តារា​សម្ដែង​កូន​មួយ​ខាងលើ​បាន​សរសេរ​សារ​សោកសៅ​មួយទៀត​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា «Miss so much. Why? I want to stop that feeling» មានន័យថា «​នឹក​ខ្លាំងណាស់ ហេតុអ្វី​មិនអាច​បញ្ឈប់​អារម្មណ៍​មួយ​នេះ​បាន​? » ដែល​សារ​នេះ​កាន់តែ​ធ្វើឱ្យ​អ្នកគាំទ្រ​ងឿងឆ្ងល់​ថា តើ​អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា មាន​កង្វល់​អ្វី​ឱ្យ​ប្រាកដ ប៉ុន្តែ​ជាមួយគ្នានេះ ក៏មាន​អ្នកគាំទ្រ​មួយចំនួន​កាត់​យល់ថា ប្រហែលជា​នាង​នឹក​ប្ដី​របស់ខ្លួន ដែល​កំពុង​រស់នៅ​ក្រៅប្រទេស ខណៈដែល​នាង​កំពុង​រស់នៅក្នុង​ប្រទេស​ដើម្បី​មើល​ការខុសត្រូវ​ហាង​កែ​សម្ផស្ស ៕ សាវុធ​

  

spot_img
×