Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត​ណាស់ ពេល​បាន​អាន​សារ​ខ្លី​មួយ​របស់ ពៅ បញ្ញា​ពេជ្រ

spot_img

​ក្រោយពី​ក្លាយខ្លួនជា​មនុស្ស​ពិកា​អាស្រ័យ​លើរ​ទះ​រុញ ដោយសារ​ការបាញ់ប្រហា​រ​កាលពី​ជាង ១០ ឆ្នាំមុន អតីត​តារាចម្រៀង​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ពៅ បញ្ញា​ពេជ្រ ត្រូវបាន​អ្នកគាំទ្រ និង​អ្នក​ដែល​ស្គាល់​នាង​ទាំង​ក្នុង និង​ក្រៅប្រទេស​អាណិតអាសូ​រយ៉ា​ង​ខ្លាំង ហើយ​បច្ចុប្បន្ន​នេះដែរ ដោយសារ​ពុំមាន​ឱកាស​បាន​ឡើង​ឆាក​តន្ត្រី​ដូច​មុន ពៅ បញ្ញា​ពេជ្រ បាន​បង្កើត​របរ​លក់​តាម online ដោយ​ទទួលបាន​ការគាំទ្រ​ច្រើន​សមគួរ​ពី​សំណាក់​មហាជន ។

​ទន្ទឹមនឹងនេះ គេ​សង្កេតឃើញថា បច្ចុប្បន្ន ពៅ បញ្ញា​ពេជ្រ ហាក់ដូចជា​អាក់អន់ចិត្ត​ជាមួយ​វាសនា​របស់​នាង ដែល​ត្រូវ​ពឹងផ្អែក​លើរ​ទះ​រុញ ពោលគឺ​ពុំ​អាច​ដើរ​ដោយ​ឯង​បានឡើយ រហូតដល់​នាង ហ៊ាន​ប្រើពាក្យ​ថា ហួសហើយ​ជាតិ​នេះ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង ។

​ពៅ បញ្ញា​ពេជ្រ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា « អរគុណ​អូនៗ ជា fans បង​ពេជ្រ ហេតុតែ​ចង់ឃើញ​បង​ដើរ​ខំប្រឹង​កាត់ត រូបភាព ខ្លួនគេ ក្បាល​បង តែ​ទោះយ៉ាងណា​ក៏​មិនអាច​ដូចដើម​ឡើយ ហួសហើយ​ជាតិ​នេះ​» ៕ សាវុធ​

  

spot_img
×