Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល​ចាប់ខ្លួន​អ្នកលេង​អាប៉ោង​៣​នាក់ និង​ចាប់​បុរស​ម្នាក់ ជេរប្រមាថ​សមត្ថកិច្ច ខណៈ​ដែល​ចុះ​បង្ក្រាប​ល្បែងស៊ីសង​

spot_img

​កណ្ដាលៈ នគរបាល​ស្រុក​ស្អាង បាន​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ (​អាប៉ោង​) ដោយ​បាន​ឃាត់​ខ្លួន​សង្ស័យ​ចំនួន​៣​នាក់​។ ក្នុង​ឱកាស​​នោះ​ដែរ នគរបាល​ស្រុក​ស្អាង ធ្វើ​ការចាប់ខ្លួន​បុរស​ម្នាក់ បន្ទាប់ពី​បុរស​សង្ស័យ​បាន​ជេរប្រមាថ​ទៅលើ​មន្ត្រី​សាធារណៈ ខណៈ​ដែល​មន្ត្រី​មាន​សមត្ថកិច្ច កំពុង​ចុះ​បំពេញ​ការបង្ក្រាប​ល​កបែ​ង​ស៊ីសង​ខុសច្បាប់ ។​

​ហេតុការណ​នេះ​កើតឡើង នៅ​ថ្ងៃ​អាទិត្យ ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៣​និង​២៥​នាទី នៅ​ចំណុច​ផ្ទះ សេន តឿ ស្ថិតក្នុង​ភូមិ​តា​គល់ ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

​ជនសង្ស័យ ល្បែងស៊ីសង​ខុសច្បាប់ ចំនួន​៣​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ​ភុម ផុន ភេទ ប្រុស អាយុ​៤៥ ជនជាតិ ខ្មែរ មុខរបរ កសិករ ។ ឈ្មោះ​សុខ ផុន ភេទ ប្រុស អាយុ​៤៣ ជនជាតិខ្មែរ មុខរបរ​កសិករ ។ ឈ្មោះ​ឡាយ វុទ្ធី ភេទ ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​រោងចក្រ​។ អ្នក​ទាំង​៣​មាន​ទីលំនៅ ភូមិ តា​គល់ ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

វត្ថុតាង​ចាប់យក កម្រាល​ចាក់​អាប៉ោង​ចំនួន ១ មេអាប៉ោង​ចំនួន​១​គ្រាប់ ចាន​បាញ់អាប៉ោង​ចំនួន​១ ជើង​ទម្រ​ចំនួន​១ គ្រប​ចាន អាប៉ោង​ចំនួន​១ ប្រាក់​ចំនួន​១១១៥០០​រៀល ម៉ូតូ​ចំនួន​៥​គ្រឿង រួមមាន​៖ ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ពណ៌​ព្រីង​ទុំលាយ​ក្រហម​ស្លាក​លេខ​ភ្នំពេញ​1S.0156​ចំនួន​១​គ្រឿង ម៉ូតូ​ម៉ាក​SL ពណ៌​ទឹកប្រាក់​ពាក់​ផ្លាកលេខ​ភ្នំពេញ​1FF.5219​ចំនួន​១​គ្រឿង ម៉ូតូ​ម៉ាក​គប់​ជ្រុង​70​ពណ៌​ទឹកប៊ិច​គ្មាន​ផ្លាកលេខ​ចំនួន​១​គ្រឿង ម៉ូតូ​ម៉ាក​គប់​មូល​៩០​ពណ៍​សំបក​ឪឡឹក​គ្មាន​ផ្លាក​លេខ​ចំនួន​១​គ្រឿង​​ ម៉ូតូ​ម៉ាក​គប់​មូល​៥០​ពណ៌​សំបក​ឪឡឹក​ពាក់​ផ្លាក​លេខ​កណ្តាល​1T.6279​ចំនួន​១​គ្រឿង​។​

នគរបាល​បានឲ្យដឹងថា នៅ​ថ្ងៃ​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ក្រោយពេល​ទទួលបាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​សកម្មភាព​លេងល្បែង​ស៊ីសង (​អាប៉ោង​) នៅ​ចំណុច ផ្ទះ​ឈ្មោះ សេន តឿ ស្ថិតនៅ​ភូមិ តា​គល់ ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្តាល ភ្លាមនោះ សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង បាន​ទៅដល់​កន្លែងកើតហេតុ បង្ក្រាបបាន​ជនសង្ស័យ​ចំនួន​៣​នាក់ រួម​នឹង​វត្ថុតាង​ខាងលើ រួច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​សាកសួរ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ សុខ ផុន បាន​សារភាព​ថា ខ្លួន​ពិតជា​ធ្វើ​មេ​បាញ់អាប៉ោង នៅ​ចំណុច​ផ្ទះ​ឈ្មោះ សេន តឿ ពិតប្រាកដ​មែន ចំណែក​ឈ្មោះ​ភុម ផុន​និង​ឈ្មោះ​ឡាយ វុទ្ធី ខ្លួន​ជា​អ្នកចូលរួម​ចាក់​អាប៉ោង​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ត​អនុវត្ត​តាម​នីតិវិធី​។​

​នគរបាល​ស្រុក​ស្អាង​ធ្វើការ​ចាប់ខ្លួន​បុរស​ម្នាក់ បន្ទាប់ពី​បុរស​សង្ស័យ​ខាងលើ​ជេរប្រមាថ​ទៅលើ​មន្ត្រី​សាធារណៈ​មន្ត្រី​​នគរបាល​​​ស្រុក​ស្អាង​បានឲ្យដឹងថា ជនសង្ស័យ​ម្នាក់​ជេរប្រមាថ​សមត្ថកិច្ច​កំពុង​ចុះ​បំពេញ​ការបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ដែល​ចាប់ខ្លួន​បាន​មានឈ្មោះ ហៀ​ង​ភានិត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​តា​គល់ ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្តាល ។ ក្នុង​ការចាប់ខ្លួន​នេះ​ដែរ សមត្ថកិច្ច​ធ្វើការ​ដកហូត​វត្ថុតាង​ទូរស័ព្ទដៃ​ម៉ាក Iphone 6 ពណ៌​ខ្មៅ​ចំនួន​១​គ្រឿង ។

ប្រភព​ដដែល​បន្តថា នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៣​និង​២៥​នាទី សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​យ៉ូវ ចុះ​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​លេង​ល្បែងស៊ីសង​ខុសច្បាប់​(​អាប៉ោង​) នៅ​ចំណុច​កើតហេតុ​ខាងលើ ខណៈនោះ​ស្រាប់តែ​មាន​ឈ្មោះ ហៀ​ង ភា​និត (​ជនសង្ស័យ​) បាន​មកដល់ រួច​និយាយ​ប្រមាថ​មក​លើ​សមត្ថកិច្ច​នគ​របាល​ថា “​មក​បង្ក្រាប​មិន​ស្លៀកពាក់​ឯកសណ្ឋាន មានច្បាប់​មកពីណា​” ភ្លាម​នោះ​សមត្ថកិច្ច​ក៏​បាន​ប្រាប់ថា “​បើ​ស្លៀកពាក់​ឯកសណ្ឋាន ចាប់​មិន​បាន​ទេ​” ប្អូន​ទៅផ្ទះ​វិញ​ទៅ ។ ពេល​ជាមួយគ្នា​នោះ​ជនសង្ស័យ​ឈ្មោះ ហៀ​ង ភា​និត មិន​ព្រម​ស្ដាប់​សមត្ថកិច្ច​ទេ ថែមទាំង​យក​ទូរ​សព្ទ័​ដៃ​ម៉ាក iPhone របស់​ខ្លួន​មក​ថត​សមត្ថកិច្ច ។ ភ្លាមនោះ​សមត្ថកិច្ច​នគរបាល​បាន​ឃាត់​មិន​អោយ​ថត ដោយសារ​ខ្លួន (​ជនសង្ស័យ​)​មិនមែន​ជា​អ្នក​សារព័ត៍មាន ខណៈ​នោះ​ឈ្មោះ ហៀ​ង ភា​និត ក៏បាន​ជេរប្រមាថ​សមត្ថកិច្ច​ទៀត​ដោយ​ពោល​ពាក្យ​អសុរោះ ជាច្រើន រំពេច​នោះ​សមត្ថកិច្ច​នគរបាល ក៏​បាន​ឃាត់ខ្លួន​ឈ្មោះ ហៀ​ង ភា​និត បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

   

spot_img
×