Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​បង្គោល​នៃ​គណបក្ស​ភឿ​ថៃ ត្រូវបាន​អនុញ្ញាត​ឲ្យទៅ​ជួប​បងប្អូន​ត្រកូល​ស៊ី​ណាវ៉ា​ត្រា នៅ​សិង្ហ​បុរី​

spot_img

​ឧបនាយករដ្ឋមន្ត្រី ឧត្តមសេនីយ៍​ប្រាវីត Prawit Wongsuwong ប្រកាស​កាលពី​ថ្ងៃ​ទី ៤ ខែ​ឧសភា ថា បណ្តា​ឥស្សរជន​នយោបាយ​នៃ​គណបក្ស​ភឿ​ថៃ មាន​សេរីភាព​ទាំងស្រុង​ចេញទៅ​បរទេស ព្រោះថា ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់ធ្នាប់ (NCPO) បាន​លុបចោល​បទបញ្ជា​ហាម​ចេញទៅ​ប្រទេសក្រៅ​ចំពោះ​បុគ្គល​មួយចំនួន គិត​ចាប់ពី​ថ្ងៃ​ទី 1.6.2016 ។ បទបញ្ជា​ហាម​ចេញ​ទៅ​បរទេស ត្រូវបាន​ដាក់ចេញ​កាលពី​ថ្ងៃ​ទី 22.5.2014 ដោយ​ផ្តោត​សំខាន់​ទៅលើ​បណ្តា​ឥស្សរជន​នៃ​គណបក្ស​ភឿ​ថៃ នៃ​សកម្មជន​មួយចំនួនទៀត។​

​លោក​ថាក់ស៊ីន និង​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា កំពុង​មាន​វត្តមាន​នៅ​សិង្ហ​បុរី ។​

​របាយការណ៍​ជា​ច្រើន​ឲ្យដឹងថា តួអង្គ​បង្គោល​នៃ​គណបក្ស​ភឿ​ថៃ បាន​ជួប​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន និង​យី​ង​ឡាក់ នៅ​សិង្ហ​បុរី កាលពី​ថ្ងៃ​ទី ៥ ខែ​ឧសភា ។ លោក​ថាក់ស៊ីន នឹង​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ត្រូវបាន​ដឹង​ថា កំពុង​ចូលរួម​ក្នុង​សន្និសីទ​វិនិយោគ Bilcon នៅ​សិង្ហ​បុរី ។​

​ប៉ុន្តែ​បើ​តាម​លោក Anusorn អ្នកនាំពាក្យ​ស្តីទី​របស់​គណបក្ស​ភឿ​ថៃ នោះ​គណបក្ស​នេះ​មិន​អាច​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ដោយហេតុ​ថា បទបញ្ជា​ហាមឃាត់​របស់ NCPO នៅ​មាន​ប្រសិទ្ធភាព​នៅឡើយ ៕ សូ​យ​ន​

spot_img
×