Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី ៥០០​នាក់ ធ្វើ​បាតុកម្ម​ដោយ​ពុំ​ពាក់អាវ តាម​ដង​វិថី​ដើម្បី​ប្រឆាំង​នឹង​ការរំខាន​ផ្លូវភេទ

spot_img

​​ស្ត្រី​ប្រមាណ ៥០០​នាក់ នៅ​អ៊ី​ស្រា​អ៊ែល បាន​ចុះ​ដើរ​តាម​ដង​វិថី ដើម្បី​ធ្វើការ​ប្រឆាំង​នឹង​សកម្មភាព​រំខាន​ផ្លូវភេទ​ទាមទារ​ឲ្យមាន​ប្រព័ន្ធ​យុត្តិធ​ម៌មួយ​ល្អ​ជាង​មុន​សម្រាប់​កិច្ច​ការពារ​ជនរងគ្រោះ​ដែល​មាន​ការរំខាន​ទាំងអស់នោះ​។​

​ស្ត្រី​រាប់ពាន់នាក់ ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការរំខាន​ផ្លូវភេទ ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អ៊ីស្រាអែល​ឲ្យដឹងថា មាន​ស្ត្រី​ប្រមាណ​ 2.000-5.000 បាន​ចូលរួម​ធ្វើបាតុកម្ម ពួកគេ​កាន់​បដា​ដោយ​សរសេរ​គូររូប​ចង្អុលមុខ “​ឧក្រិដ្ឋជន​” មាន​ជាអាទិ៍​អតិ​ត​ប្រធានាធិបតី Moshe Katsav ហើយ​ស្រែក​ខ្លាំងៗ​ថា “​ស្ងៀមស្ងាត់​ពុំមែន​មានន័យថា យល់ព្រម​ទេ​” , “​ពុំមែន​ជា​ល្បែង​កម្សាន្តរ​បស់​អស់លោក​ឡើយ​”។​

​គួររំលឹកថា ចលនា SlutWalk ខាងលើ​កើតមាន​តាំងពី​ឆ្នាំ ២០១១​មក​ម្លេះ បន្ទាប់ពី​ប៉ូលិស Toronto កុំ​ឲ្យ​នារី​ស្លៀកពាក់ “​ស្រដៀង​នឹង​ស្រី​ពេស្យារ​” ដែល​ជា​វិធានការ​មួយ​កាត់បន្ថយ​ការរំលោភ​ផ្លូវភេទ ទង្វើ​របស់​ប៉ូលិស​នេះ ត្រូវបាន​មនុស្ស​ទូទៅ​ចាត់ទុកថា ជា​ការទម្លាក់​កំហុស​ទៅលើ​ជនរងគ្រោះ ។​

​អ្នកស្រី Barad មេដឹកនាំ​ម្នាក់​នៃ​ចលនា​នោះ​បកស្រាយ​ថា ៖ “​យើងខ្ញុំ​សំណូមព​រការ​ស្មើភាព និង​ការផ្លាស់ប្តូរ​ដល់​ឫ​សគល់ ហើយ​មាន​ប្រព័ន្ធ ។ ស្ត្រី​ត្រូវ​បាន​គេ​មើល​រំលង​ហួសហេតុ​គិត​ចាប់តាំងពី​ប៉ូលិស ការិយាល័យ​មេធាវី រហូត​ដល់​ចៅក្រម និង​តុលាការ ។​

​ខាងក្រោម​ជា​រូបភាព​បាតុកម្ម​ខាងលើ​

spot_img
×