Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ឃឹមថា​បាន​ប្រពន្ធ​ស្អាត កម្មករ​រោងចក្រ​ម្នាក់នេះ​សុខចិត្ត​ចំណាយ​ជិត​២​ពាន់​ដុល្លារ តែ​ចុងក្រោយ​ស្ទើរ​ក្អួត​ឈាម ព្រោះតែ​…

spot_img

​បុរស​ជា​កម្មករ​រោងចក្រ​ម្នា​ក់នៅ Pathum Thani បាន​ទៅ​ប៉ុស្តិ៍ប៉ូលីស ដោយ​និយាយថា គាត់​ត្រូវបាន​ឆបោក​ដោយ​នារី​ស្រស់ស្អាត​ម្នាក់ ដែល​បាន​សន្យា​រៀបការ​នឹង​គាត់ បន្ទាប់ពី​នារី​រូបនោះ​ហាក់​កំពុងតែ​ផ្សំគំនិត​មិនល្អ​ជាមួយ​ម្តាយ​របស់​នាង ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ឈ្មោះ Bunchuai Moontham អាយុ ៣២ ឆ្នាំ បាន​ប្រាប់​ប៉ូលីស​ថា គាត់​បាន​ជួប Orisa នៅ​ផ្សារ​មួយ​នៅ Nawa Nakorn ទីកន្លែង​ដែល​នាង​កំពង់​លក់ដូរ ។​

​បន្ទាប់​បាន​ជួប​ស្គាល់គ្នា​នៅក្នុង​ដើមខែ​កញ្ញា គាត់​បាន​ទៅលេង​ផ្ទះ​របស់​នាង និង​បាន​សួរ​ម្តាយ​របស់​នាង​ថា តើ​គាត់​អាច​ចូល​បានទេ ។ នៅពេលនោះ ម្តាយ​របស់​នាង​បាន​និយាយថាៈ «​មិនអាច​ទេ (no way)» និង​បានទាមទារ​ថា គាត់​ត្រូវធ្វើ​រឿង​ដ៏​ត្រឹមត្រូវ​មួយ​នេះ គឺ​ភ្ជាប់ពាក្យ​ជាមុនសិន និង​បន្ទាប់មក នាង​នឹង​អនុញ្ញាត​ឲ្យ​គាត់​ស្នាក់​នៅបាន ។​

​ដោយសារតែ​ក្តី​ស្រលាញ់​ដំ​ធំធេង គាត់​បាន​ផ្តល់ប្រាក់ ២០ ពាន់​បាត ជា​ថ្លៃទឹកដោះ​ភ្ជាប់ពាក្យ ប៉ុន្តែ ស្ត្រី​ជា​ម្តាយ​នោះបាន​បដិសេធ​ដោយ​និយាយថា «​សាច់ញាតិ​នៅ Undon Thani» បាន​ទ​ទួ​ច​ថា ថ្លៃទឹកដោះ​ត្រូវតែ ៥០ ពាន់​បាត ទើប​អាច​ទទួលយកបាន ។​

​អូ​ខេ​! Bunchuai បាន​យល់ព្រម ហើយ​ពិធី​ភ្ជាប់ពាក្យ​ត្រូវបាន​រៀបចំ​នៅផ្ទះ​របស់​ខាង​ស្រី នៅក្នុង​ទី​២៤ ខែកញ្ញា ។​

​នៅ​យប់​មុនពេល Bunchuai ប្រាប់​ប៉ូលីស​ថា គាត់​បាន​ចាប់បាន​អនាគត​ប្រពន្ធ​របស់គាត់ កំពុង​សាសង​ជាមួយ​ប្រុស​ផ្សេង នៅលើ​កម្មវិធី Line និង​បាន​ប្រឈមមុខ​នឹង​នាង​ទៀតផង ។​

​នាង​និយាយថា​៖ «​ខ្ញុំ​មិនទាន់​រៀបការ​ទេ​ឯណា ហេតុនេះ​ខ្ញុំ​អាច​និយាយ​ទៅ​នរណា​ដែល​ខ្ញុំ​ចង់​និយាយបាន​តាស​» ។​

​ពិតជា​ជាក់ស្តែង​ណាស់ បន្ទាប់ពី​រឿងនេះ​បានកើត​ឡើង ខ្សែ​កមាស ៥ ពាន់​បាត រួមជាមួយ​សាច់ប្រាក់​ជាច្រើន​ទៀត ដែលជា​ថ្លៃ​បណ្ណាការ ត្រូវបាន​ម្តាយ និង​កូនស្រី​រូបនោះ វេច​បង្វិច​គេចខ្លួន​បាត់ស្រមោល​តែម្តង ៕ ចន្ទី​

spot_img
×