Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​ក​ងរាជអាវុធហត្ថ​ខេត្តព្រះ​សីហនុ ​​ចាប់​​ខ្លួន​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ​៦នាក់ ដាក់​ខ្នោះ​​បញ្ជូន​ទៅ​កាន់​តុលាការ ​តាមបណ្តឹង ​​របស់លោក​​កញ៉ា ​​តាន់ តាត់

spot_img

ខេត្តព្រះសីហនុ៖ ​ប្រជាពល​រដ្ឋមានទំនាស់ធ្លីរាំរ៉ៃចំនួន ៦នាក់ រស់នៅ​សហគមន៍​អូរខ្សាច់ ​ស្ថិតក្នុងភូមិ៤ ឃុំអូរ​ត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុនៅរសៀល​ថ្ងៃចន្ទ ទី​៧ ​​ខែឧសភា ឆ្នាំ​២០១៨នេះ ត្រូវបាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថខេត្តនេះ ចាប់​បញ្ជូនទៅកាន់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត នីតិវិធី តាមបណ្តឹង​ របស់​​លោក​ឧកញ៉ា ​តាន់ តាត់ អ្នកមានទ្រព្យ​ដ៏ល្បី​ល្បាញ​ម្នាក់រស់​នៅ​ខេត្តព្រះសីហនុ។ 

បន្ទាប់ពីត្រូវបានតុលាការសាកសួរនៅរសៀលថ្ងៃនេះ ប្រជាពលរដ្ឋទាំង ៦នាក់ ត្រូវបានបញ្ជូនចេញពីសាលាដំបូងខេត្តព្រះសីហនុ ទៅកាន់បញ្ញាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ រង់ចាំបន្តនីតិវិធី នៅថ្ងៃស្អែក ជាបន្តទៀត។

ពាក់​ព័ន្ធ​ការ​ចាប់​ខ្លួននេះ ​​ប្រជាពល​រដ្ឋទាំង ៦នាក់​ ដែល​ត្រូវកម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តព្រះសីហនុ ចាប់ឃាត់​​ខ្លួន ​កាល​ពីល្ងាច​ថ្ងៃអាទិត្យ ទី​៦ ​ខែឧសភា ឆ្នាំ​២០១៨ និងបាន​បញ្ជូន​ខ្លួនទៅកាន់​សាលា​ដំបូងខេត្តព្រះសីហនុ នៅ​រ​សៀល​ថ្ងៃចន្ទ ទី៧ ខែ​ឧសភា​នេះ ​​បាន​អះអាងថា ពួកគេ​ ​មាន​ឯក​សារ​កាន់​កាប់​ដី ដែល​លោកឧកញ៉ា តាន់ តាត់ ​អះអាងថា ​ជាកម្មសិទ្ធិ​ខ្លួននោះ ដូចគ្នាដែរ។

ពលរដ្ឋរងគ្រោះទាំង ៦នាក់ ដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ចាប់​ដាក់ខ្នោះដៃ បញ្ជូន​ទៅ​សាលាដំបូង នៅ​រសៀល​ថ្ងៃចន្ទ ទី៧ ខែឧសភានេះ បាន​សំណូមពរដល់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ប៊ុន រ៉ានី ឲ្យ​ជួយរកយុត្តិធ៌ម​លើ​ទំនាស់ដីធ្លី ជូន​ប្រជា​ពលរដ្ឋរស់ នៅ​សហគមន៍​អូរខ្សាច់ ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹង​ហាវ ឲ្យទទួលបាន​យុត្តិធ៌ម ដោយ​ក្តី​អនុ​គ្រោះផង។

2D4E274B-6F0F-4AB4-A478-A36F9DB572B6 D6F155ED-7F0F-4FD2-88DA-DDCD61621F1E 3BB29413-222C-4ACB-95AF-5DF243FC8C35

ទាក់ទិនបញ្ហានេះ មន្ត្រីសង្គមស៊ីវិលជាតិអន្តរជាតិ ប្រចាំខេត្តព្រះសីហនុ ក៏កំពុងតាម ឃ្លាំមើលការ​ចាប់បញ្ជូន ខ្លួន​​ប្រជាពលរដ្ឋ​ទាំង​ ៦នាក់ ដែលមាន​ទំនាស់ដីធ្លី​ ជាមួយឧកញ៉ា តាន់ តាត់​ អ្នក​មាន​ទ្រព្យដ៏ល្បីម្នាក់ រ​ស់​នៅ​ខេត្ត​ព្រះសីហនុ​​ នាសាលាដំបូងខេត្តនេះដែរ​។

មន្ត្រីសង្គមស៊ីវិល បាន​ឲ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋទាំង ៦នាក់ ដែលត្រូវកម្លាំងកង​រាជអាវុធ​ហត្ថ​ខេត្ត​ព្រះ​សីហនុ ចាប់ខ្លួន ក៏មានអ្នកស្រី ឡុច ទូច ជាតំណាង​​ពលរដ្ឋមានទំនាស់ដីធ្លី នៅសហគមន៍​អូរខ្សាច់ ស្ថិតក្នុង​ភូមិ​៤ ឃុំអូរ​ត្រេះ ស្រុក​ស្ទឹងហាវ ដែលធ្លាប់ចេញមុខតវ៉ាលើ​ទំនាស់ដីធ្លីរាំរ៉ៃ​នា​ពេល​កន្លងមក​។ ​

បច្ចុ​ប្បន្ន ​ប្រជាពល​រដ្ឋមាន​ទំនាស់​ដីធ្លីទាំង ៦នាក់ខាងលើ ​ត្រូវបានមន្ត្រីកងរាជអាវុធហត្ថ​ខេត្តព្រះសីហនុ ចាប់​បញ្ជូន ​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះ​សីហនុ ដើម្បីបន្តនីតិវិធី​ទៅតាមបណ្តឹង ​របស់លោកឧកញ៉ា តាន់ តាត់​ ដែល​ជា​អ្នកមានទ្រព្យធនដ៏ល្បី​ម្នាក់​។ ​

អ្នកយកព័ត៌មានគេហទំព័រ WWW.CEN.COM ប្រចាំ​ខេត្តព្រះសីហនុ មិនទាន់មានប្រភព​ទាក់ទង លោក​ឧកញ៉ា តាន់ តាត់ ​ដើម្បី​ស្នើការ​បំភ្លឺអំពី​មូល​ហេតុ ​ដែល​ឈាន​ដល់​ប្តឹង​មន្ត្រីកង​រាជ​អាវុធហត្ថ ឲ្យ​ចាប់​ខ្លួន ប្រជា​ពលរដ្ឋ​ទាំង​ ៦នាក់ ​នៅ​សហគមន៍​អូរខ្សាច់ខាងលើ​បាន​​ទេ ​នៅរសៀល​ថ្ងៃចន្ទ ទី៧ ខែឧសភា ឆ្នាំ២០១៨។

ករណី​នេះ មន្ត្រីសង្គមស៊ីវិលជាតិ និងអន្តរជាតិ ថ្លែងថា កំពុងតាមឃ្លាំ និងអង្គេតទៅលើសកម្មភាព នៃការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ មានទំនាស់ដីធ្លីទាំង ៦នាក់ នៅសហគមន៍អូរខ្សាច់ មានទីតាំងនៅភូមិ៤ ឃុំអូរត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្តព្រះសីហនុនេះ ដោយយកចិត្តទុកដាក់

អ្នក​ឃ្លាំមើលសង្គម បាន​អះអាងថា ការចាប់ខ្លួន​ប្រជា​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ​រស់នៅ​សហគមន៍​អូរ​ខ្សាច់​ខាង​លើ​នេះ ​បាន​កើត​មានជាថ្មី ​ស្របពេល​តម្លៃ​ទិញ​លក់ដី នៅខេត្តព្រះសីហនុ កំពុងមាន​ហាង​ឆេង​ខ្ពស់ ដោយសារ​កំណើន​អ្នក​វិនិយោគ​ទុនចិន​ ចូលមក​មូលដ្ឋាន​នេះ​មានចំនួនច្រើន​គួរឲ្យកត់​សម្គាល់​នាពេលបច្ចុប្បន្ននេះ​៕ ដែន សីមា

   

spot_img
×