Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ម្នា​ក់បាន​ស្លាប់ ខណៈ​ចេញពី​ម​ជ្ឃ​មណ្ឌល​កំសាន្ត​រ៉ក

spot_img

ភ្នំពេញៈ នារី​ម្នាក់ ខណៈ​ចេញពី​មកលេង​ម​ជ្ឃ​ម​ណ្ឌ​កំសាន្ត​រ៉ក ហើយ​បានមក​ជួល​ផ្ទះសំណាក់​វ​ល្លិ៍​មាស ក៏មាន​អាការ​:​ស្លេកស្លាំង ហើយក៏​បាន​ដឹក​យកទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ត្រូវបាន​ស្លាប់​។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៣​ទាបភ្លឺ​ថ្ងៃទី​១ ខែវិច្ឆិកា​ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះសំណាក់​វ​ល្លិ៍​មាស ផ្លូវ​លេខ ៤៨៨​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ នារី​រងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ បូ សំភី ស្រី​អាយុ​២៥​ឆ្នាំ​មុខរបរ​បុគ្គលិក​ខារ៉ាអូខេ ស្នាក់នៅ​ស្រុក​ក្រែក ស្រុក​ត្បូងឃ្មុំ​។​

​ព័ត៌មាន​ពី​នារី​ជា​មិត្ត​ជនរងគ្រោះ​មានឈ្មោះ មុំ នារ​តី​ហៅ​លីន​ណា ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​មុខរបរ​ដូចគ្នា​ស្នាក់នៅ​កន្លែងធ្វើការ​និង​មិត្ត​ភ័ក្ត្រ​ទី​២​កុយ សុភឿន ភេទ​ស្រី អាយុ​២៥​ឆ្នាំ​មុខរបរ​ជាមួយគ្នា​ស្នាក់នៅ​កន្លែងធ្វើការ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ដោយ​ពួកគាត់​ជា​មិត្ត​ភ័ក្ត្រ​បានមក​ដល់​ភ្នំពេញ​ថ្ងៃទី​៣១ ខែ តុលា ឆ្នាំ ២០១៧ គោលបំណង​មកលេង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ជា​ប្រពៃណី​ហើយ​នៅពេល​យប់មិញ​បាន​ហូ​បាយ​និង​ដើរ​កំសាន្ត​លុះដល់​ម៉ោង​០០​និង​១០​នាទី​កណ្ដាល​អា​ធ្រា​ត្រ​ក៏​នាំគ្នា​ចូល​ម​ជ្ឃ​មណ្ឌល​កំសាន្ត​រ៉ក លុះដល់​ម៉ោង​៣​និង​០០​នាទី​រំលងអធ្រាត្រ​មិត្ត​គាត់ (​ជនរងគ្រោះ​)​មាន​អាការ​:​ស្លេកស្លាំង​ខ្លួនប្រាណ​និង​ទន់​ស្មានតែ​គាត់​ផឹក​ស្រវឹង​ពេក​ក៏​សន្តិសុខ​ក្នុង​ម​ជ្ឃ​ម​ណ្ឌ​កំសាន្ត​រ៉ក ជួយ​ជូន​មក​ផ្ទះសំណាក់​វ​ល្លិ៍​មាស​បន្ទប់​លេខ​១២៣ ហើយ​ពេល​ចូលមក​ដល់ផ្ទះ​សំណាក់​បាន​ប្រហែល​២០​នាទី មិត្ត​ភ័ក្ត្រ​គាត់​សន្លប់​បាត់មាត់បាត់ក​ក៏​ប្រញាប់​ហៅ​ម៉ូតូ​រឺ​ម៉ក​កង់​បី​ដឹក​យកមក​មន្ទីរពេទ្យ​កាល់​ម៉ែត្រ លុះ​ជិត​ភ្លឺ​មិត្តភក្តិ​ខ្លួន​ក៏​ដាច់ខ្យល់​ស្លាប់ គ្រូពេទ្យ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ឃើញថា​ដោយសារ​គាំងបេះដូង​។ សព​ត្រូវបាន​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ​នៅ​ស្រុកកំណើត​៕ ដោយ​៖​សំណាង​

 

spot_img
×