Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​​តុលាការ​ខេត្តកំពង់ស្ពឺ​ អំពាវ​​នាវ​ដល់​​ពលរដ្ឋ​ឲ្យ​គោរព​ច្បាប់​ចៀស​វាង​បង្ក​ទំនាស់ ​នាំឲ្យ​ខាត​ពេលវេលា​ និង​លុយ​កាក់

spot_img

ខេត្តកំពង់ស្ពឺ៖ ​មន្ត្រីសាលា​ដំបូងតុលាការខេត្ត​កំពង់ស្ពឺ បាន​អំពាវនាវដល់ពលរដ្ឋ ឲ្យ​គោរពច្បាប់ ដើម្បី​ជៀសវាង​បង្ក​ទំនាស់ នាំឲ្យ​ខាតពេលវេលា​លុយ​កាក់និងបាត់បង់ទំនាក់ទំនងល្អ ក្នុងនាមជាពលរដ្ឋក្នុងមូលដ្ឋាន​។

ការអំពាវនាវបែបនេះ បន្ទាប់តុលាការខេត្តកំពង់ស្ពឺ បាន​ចេញដីការជាច្រើនលើពលរដ្ឋ ដែលមានទំនាស់ និងគ្នា​រឿង​ដីឡូត៌មួយកន្លែង ស្ថិតនៅភូមិ​ចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែល​មានទំហំដីក្បាល ១៥០០​ម៉ែត្រ​ការ៉េ បណ្តោយ១២៨ម៉ែត្រ ទទឹង១២ម៉ែត្រ។

ដីនោះដើមឡើង គឺជាកម្មសិទ្ធិ របស់​ លោកយាយ សុខ ចំរើន អាយុ ៧២ ហើយត្រូវបានអ្នកជិត​ខាង រំលោភ​យក​សង់​ជារបង និងខ្ទមលើដីនោះ ដោយ​លោកស្រី បាន សារ៉ាត់ អាយុ ៥០ឆ្នាំ បច្ចុប្បន្ន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចាត់វិធានការទៅតាមនីតិវិធី ដោយសារតែមិនគោរព​សាល​ក្រម​តុលា​ជាច្រើន​លើក​ច្រើនសារ

ដំណើររឿងក្តីក្តាំនេះ បានអូសបន្លាយតាំងពីឆ្នាំ១៩៩៩ រហូតមកដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ពោល គឺ​រយៈ​ពេល ១៩ឆ្នាំហើយ ព្រោះតែភាគី​ទាំងពីរមិន​សម្របសម្រួលគ្នាត្រូវ ដែលធ្វើអោយខាតពេលវេលា និង​ប្រាក់​កាក់ រំខាន​ដល់ការរកទទួលទានរៀងៗខ្លួន ដោយសារតែ​មិនព្រមគោរព​ច្បាប់ ដែលខាង​តុលាការចេញដីកា​បង្គាប់។ ពោលគឺភាគី លោកស្រី បាន សារ៉ាត់ មិនព្រមចូលតាមដីកាកោះ និងដីកាសម្រេច ប្រឆាំង និងសាល​ក្រម​តុលារ ហើយតុលាការក៏បានទុកឳកាសយ៉ូហើយដែរ ក្នុងការឲ្យ​ភាគីទាំងពីរ សម្របសម្រួលគ្នា តែភាគី​លោក​ស្រី បាន សារ៉ាត់ នៅតែមិនអនុវត្តន៍ ទើប​តុលារការសម្រេចចាត់វិធាន​ការឃាត់ខ្លួនពីបទព្រហ្ម​ទណ្ឌ (រំលោភលើ​សេចក្តី​ទុកចិត្ត រំលោភកាន់កាប់អចលនវត្ថុ និងធ្វើបាត់បង់ជំនឿលើសេចក្តី​សម្រេច​ របស់តុលាការ) ដោយ​ចាត់​វិធាន​ការទៅ​តាមនីតិវិធី

ផ្តើមពីបញ្ហានេះ​ហើយ ទើបសាលាដំបូងខេត្តកំពង់ស្ពឺ អំពាវនាវដល់ពលរដ្ឋឲ្យ​គោរព​ច្បាប់ ជៀសវាងបង្ក​ទំនាស់ និងគ្នា នាំឲ្យ​ខាត​ពេលវេលានិង​ប្រាក់​កាក់ ពោលគឺត្រូវ​សម្រប​សម្រួល​គ្នា​នៅនឹង​មូល​ដ្ឋាន​ឲ្យ​ចប់​ប្រសើរ​ជាជាង យក​រឿងអូសបន្លាយ​មកផ្លូវ​តុលាការ ​កាលបើនៅ​តុលា​ការ​ហើយនោះ គឺ​ថា ​មាន​អ្នក​ឈ្នះ និងអ្នក​ចាញ់​ហើយ ​បើ​អាច​គួរ​រកវិធីឈ្នះ​ទាំងអស់គ្នា​នៅមូលដ្ឋាន​ទើបប្រសើរជាង​ដោយ៖ តាយ៉ង

 

spot_img
×