Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​បង្កង​យក្ស​និង​ចក្ខុវិស័យ​របស់​អ្នកនេសាទ​

spot_img

បង្កង​ប៉ាក គឺជា​ប្រភេទ​បង្កង​មួយ​មិន​ងាយ​ចិញ្ចឹម ហើយ​ជា​អាហារ​ដែល​មាន​តម្លៃ​ថ្លៃ​លើ​ពិភពលោក​។

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ប៉ុន្មាន​ខែ​មុន ក្រោយពេល​ប្រជា​នេសាទ​ក្រោមបង្គាប់​របស់​លោក​នេសាទ​បាន​បង្កង​យក្ស​មួយ​យ៉ាង​ធំ ធ្វើឲ្យ​ពួកគេ​ពិតជា​រីករាយ​ស្រែកហ៊ោ​កញ្ចៀវ ។ ខណៈពេល​នោះ នាយ​នាវិក​វ័យ​ចំណាស់​រូបនេះ បែរជា​នៅ​ស្ងៀម មិន​ស្រដី ។​

​ព្រោះ​បទពិសោធន៍​យូរ​ឆ្នាំ​ពេល​គាត់​សំឡឹង​ភ្លាម​ដឹងថា នេះ​ជា​បង្កង​ប៉ា​កញី ដែល​ជា​ទូទៅ​គេ​សម្គាល់​លើ​ទំហំ​កន្ទុយ​របស់​វា ។ តាម​នោះ​កន្ទុយ​របស់​បង្កង​ប៉ា​កញី វា​មាន​ទំហំ​ធំ​ជាង​អា​ឈ្មោល ។​

​ម្យ៉ាងវិញទៀត​ជើង​សម្រាប់​ហែល​របស់​វា​ក៏​មាន​ច្រើន​ជាង​អា​ឈ្មោល​ផងដែរ ។​

​រីឯ​សំបក​របស់​វា​ស្តើង​ជាង ទន់ ​ប្រៀប​ទៅ​នឹង​អា​ឈ្មោល ។​

​តាម​បទពិសោធន៍​លោក​ដឹង​ថា បង្កង​ប៉ា​កញី​មួយ​ក្បាល​ធុន​ល្មម​វា​អាច​បង្កើត​ពង​បាន​ដល់​ទៅ ១០.០០០​ពង ហើយ​ត្រូវ​ចំណាយ​ពេល​ដល់​ទៅ ១​ឆ្នាំ ទើប​វា​ញាស់ ហើយ​មាន ១% ក្នុងចំណោម​នោះ​ប៉ុណ្ណោះ ដែល​អាច​បន្ត​ជីវិត​បា​ន ។​

​ពិនិត្យ​ពិច្ច័យ​រួចហើយ នាយ​នាវិក​រូបនេះ​បាន​សម្រេចចិត្តឲ្យ​ដោះលែង​វា​ចូលទៅ​ក្នុង​ផ្ទៃ​សមុទ្រ​វិញ ខណៈពេលដែល​កូនចៅ​របស់​គាត់​នាំ​គ្នា​បើកភ្នែក​ធំៗ​ស្រ​ឡាំ​កាំ​ង ។ លោក​ក៏​ពន្យល់​យ៉ាង​ក្បោះក្បាយ​ចុងក្រោយ​ប្រាប់ថា វា​នេះឯង​ជា​ប្រភព​ចិញ្ចឹម​ជីវិត​អ្នក​ទាំងអស់​គ្នា​យូរអង្វែង ៕

spot_img
×