Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ពុំ​កើត​មាន​បញ្ហា​អ្វី​គួរឲ្យ​ព្រួយបារម្ភ តែ​ក៏​គួរ​ប្រយ័ត្នប្រយែង​បញ្ចៀស​កុំឲ្យ​កើត​មាន​កំហុស​ក្នុងការងារ ។ លុយកាក់ ល្អប្រសើរ​មាន​ឱកាស​បាន​លាភ​​និង​វិនិយោគ​ទទួលបាន​ផល​ចំណេញ​ក្រាសក្រែល ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ៕

​ឆ្នាំ​ឆ្លូវ ៖ ការងារ គួរ​សហការ​ឲ្យបាន​ល្អ​ជាមួយ​អ្នក​រួម​ការងារ កុំ​បង្កទំនាស់​លុយកាក មិនបាន​ល្អ គួរ​កាត់បន្ថយ​តម្រូវ​ការទិញ​ទំនិញ ។ មនោសញ្ចេតនា មាន​ឱកាស​រក​បាន​គូសង្សារ ៕

​ឆ្នាំ​ខាល ៖ ការងារ រីកចម្រើន ត្រូវបាន​ថ្នាក់លើ​កោតសរសើរ ។ លុយកាក់ មានឱកាស​បង្កើន​ថែម​ចំណូល តែ​ប្រយ័ត្ន​មាន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង ។ មនោសញ្ចេតនា​

​គួរលៃ​ពេល​ឲ្យបាន​ច្រើន​សម្រាប់​នៅ​ជា​មនុស្ស​ជា​ទីស្រឡាញ់ ៕

​ឆ្នាំ​ថោះ ៖ ការងារ អំណោយផល​ល្អ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន ។ លុយកាក់ ដោយ​គ្រាន់តែ​ប្រឹងប្រែង​បន្តិច ឱកាសល្អៗ​សម្រាប់​រក​ប្រាក់​នឹង​មកដល់ ។ មនោសញ្ចេតនា​

​ល្អប្រសើរ សុភមង្គល ៕

​ឆ្នាំ​រោង ៖ ការងារ ផ្លូវចិត្ត​មិនល្អ ឥទ្ធិពល​ដល់​ការងារ ។ លុយ​កាក់​ត្រូវ​ចំណាយ​ច្រើន ប្រយ័ត្ន​ចាញ់បោក​គេ​អស់​លុយកាក់ ។ មនោសញ្ចេតនា​កើតមាន​ទំនាស់​យ៉ាង​តានតឹង ៕

​ឆ្នាំ​ម្សាញ់ ៖ ការងារ កើត​មាន​កំហុសឆ្គង​ក្នុង​ការងារ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ មិន​ត្រូវ​ស្តាប់​តាម​ព័ត៌មាន​មិន​គួរឲ្យ​ទុក​ចិត្ត​ដើម្បី​បញ្ចៀស​ត្រូ​វ​គេ​បោក​ប្រាក់ ។​

​មនោសញ្ចេតនា គួរ​គោរព​សេរីភាព​ឯកជន​របស់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ៕

​ឆ្នាំ​មមី ៖ ការងារ គួរ​មាន​ឥរិយាបថ​ម៉ឺងម៉ាត់​ក្នុង​ការងារ កុំ​លេងសើច​ច្រើន នាំឲ្យ​គេ​មិន​គោរព​អ្នក ។ លុយកាក់ ថ្ងៃនេះ​មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន​ទៅលើ​ការប្រាស្រ័យ​ទាក់ទង ។​

​មនោសញ្ចេតនា ផ្អែម​ល្អែម សុភមង្គល ៕

​ឆ្នាំ​មមែ ៖ ការងារ មាន​ភាព​សកម្ម​ច្រើន គ្រប់ឧ​ស​គ្គ​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ ប្រយ័ត្ន​ក្នុង​រឿង​ខ្ចីបុល​ប្រាក់កាស ។ មនោសញ្ចេតនា​

​មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ៕

​ឆ្នាំ​វក ៖ ការងារ ប្រែប្រួល ខុស​គម្រោងការ​របស់​អ្នក ។ លុយកាក់ គួរ​មាន​វិធី​គ្រប់គ្រង​លុយកាក់​ឲ្យបាន​ល្អ បញ្ចៀស​ត្រូវ​ខ្វះខាត ។ មនោញ្ចេតនា​

​ងាយ​កើត​មាន​ការឈ្លោះប្រកែក​ជាមួយ​គូស្នេហ៍ ៕

​ឆ្នាំ​រកា ៖ ការងារ មាន​អារម្មណ៍​ទាល់ច្រក ក្នុង​ការងារ ត្រូវ​ពង្រឹងស្មារតី​មកវិញ ។ លុយកាក់ មិន​ស្ថិរភាព​ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោញ្ចេតនា​

​គួរ​មាន​ពេល​ដើរ​កម្សាន្ត​ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់​ឲ្យបាន​ច្រើនទើប​មនោសញ្ចេតនា​មិន​រង្គោះរង្គើ ៕

​ឆ្នាំចរ ៖ ការងារ ធ្លាក់ចុះ ត្រូវ​ប្រឹងប្រែង​យកចិត្តទុកដាក់​ឲ្យ​មែនទែន ។ លុយកាក់ ប្រយ័ត្ន​មាន​អ្នក​ច្រណែនឈ្នានីស ធ្វើឲ្យ​អ្នក​ខាតបង់​ប្រាក់​កាស​ដោ​យ​ស្មាន​មិន​ដល់ ។​

​មនោសញ្ចេតនា កុំ​រវល់​តែ​ការងារ​ភ្លេច​គិតពី​មនោសញ្ចេតនា​របស់​មនុស្ស​ដែល​ស្រឡាញ់​អ្នក ៕

​ឆ្នាំ​កុរ ៖ ការងារ រលូន​ល្អ រាល់​ការលំបាក​សុទ្ធ​តែ​អាច​ជំនះបាន​ដោយ​ជោគជ័យ ។ លុយកាក់ ធូរធារ ចំណូល​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។ មនោសញ្ចេតនា​

​មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ៕​

spot_img
×