Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Nestle ទិញ Starbucks ក្នុងតម្លៃ ៧,១ពាន់លានដុល្លារ

spot_img

សម្ព័ន្ធក្រុមហ៊ុន​ Nestle ប្រកាសថា ពួកគេនឹងទិញយីហោកាហ្វេរបស់អាមេរិក Starbucks ក្នុងតម្លៃ ៧,១ពាន់លានដុល្លារ ។ ម្ចាស់កម្មសិទ្ធិនៃយីហោ Nescafe និង Nespresso និងក្លាយជាម្ចាស់កម្មសិទ្ធិនៃកាហ្វេ Starbucks ដែលមានចំណូលដល់ទៅ ២ពាន់លានដុល្លារ ក្នុង១ឆ្នាំៗ ។

នាយកប្រតិបត្តិ Nestle Mark Schneider ឲ្យដឹងថា បុគ្គលិករបស់ Starbucks នឹងត្រូវបានផ្ទេរឲ្យមកបម្រើការងារឲ្យ Nestle វិញ រីឯស្នាក់ការរបស់ Starbucks នឹងបន្តស្ថិតនៅ Seattle រដ្ឋ Washington (អាមេរិក) ដែលជាទីស្នាក់ការរបស់ក្រុមហ៊ុននេះ មានរយៈពេល ៤៧ឆ្នាំមកហើយ ។

កាលពីឆ្នាំ ២០១៧ Nestle បានចំណាយប្រាក់ប្រមាណ ៤២៥លានដុល្លារ ដើម្បីទិញភាគហ៊ុន ៦៨% របស់ Blue Bottle Coffee ដែលជាក្រុមហ៊ុនមួយមានស្នាក់ការនៅ California ហើយលក់កាហ្វេតាម ប្រព័ន្ធអនឡាញនៅផ្សារទំនើប មួយចំនួននា សហរដ្ឋអាមេរិក និងជប៉ុន ៕ សូយន

spot_img
×