Friday, September 17, 2021

ចិនអំពាវនាវឲ្យចាត់ទុកលទ្ធផលទទួលបាននៅឧបទ្វីបកូរ៉េមានសារៈសំខាន់ណាស់

ស៊ីនហួរចុះផ្សាយថា នៅថ្ងៃទី ៧ ខែឧសភា អ្នកនាំពាក្យក្រសួងកាបរទេសចិនបានអំពាវនាវដល់បណ្តាភាគីពាក់ព័ន្ធត្រូវ​តម្កល់​លទ្ធ​ផល​ដែលទទួលបាននៅឧបទ្វីបកូរ៉េថាមានសារៈសំខាន់ ហើយគប្បីរក្សាភាពនឹងនរនិងសុឆន្ទៈ​អ្នកនាំពាក្យរូបនេះ​លើក​ឡើង​ច្បាស់ៗ​ថា ៖ ស្ថានការណ៍នៅឧបទ្វីបកូរ៉េថ្មីៗនេះ បានឆ្លងកាត់នូវការប្រែប្រួល​សកម្មជាច្រើនតាម​ទិសដៅកាត់​បន្ថយ​ភាព​តានតឹង ដោយ​ពឹង​ពាក់ទៅលើកិច្ចព្រមព្រៀងរួមរបស់ក្រុមភាគីពាក់ព័ន្ធ ។ លទ្ធផលនេះពុំមែនទទួលបានដោយងាយស្រួលទេ ហើយ​ចាំ​បាច់​ត្រូវ​លើក​តម្កើង ដោយថែទាំវាដោយភាគីទាំងអស់ ។

អ្នកនាំពាក្យក្រសួងការបទេសចិន

បន្ថែមពីលើនេះ អ្នកនាំពាក្យខាងលើក៏បានសម្តែងក្តីសង្ឃឹមថា ជំនួបកំពូលរវាងអាមេរិកនិងកូរ៉េខាងជើង នឹងប្រព្រឹត្ត​ទៅ​បានល្អប្រសើរ ហើយទទួលបានលទ្ធជាវិជ្ជមាន ។ វាក៏ជាមូលដ្ឋានសម្រាប់អភិវឌ្ឍន៍ភាពសកម្មនៅឧបទ្វីបកូរ៉េផងដែរ ។

គួររំលឹកថា ចិនបានលើកឡើងបែបនេះក្រោយពេលដែលកូរ៉េខាងជើងបានចោទប្រកាន់ថា អាមេរិកបានបោកបញ្ឆោត​សាធារណៈមតិ ហើយបំផ្លាញបរិយាកាសចរចាដែលទទួលបានដោយការប្រឹងប្រែងជាច្រើននោះ ៕ សូយន