Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនជាតិ​ចិន​៤​នាក់ យក​ដែក​ទៅ​ខួ​ងក​សិណ្ស​នៅ​មុខ​អង្គរ​ដោយ​សង្ស័យ​ថា​មាន​រ៉ែ​មានតម្លៃ​

spot_img

​សៀមរាប ​៖​ មុន​នេះ​បន្តិច​ឃើញ​មាន​ការ​ស៊ែ​រតៗ​គ្នា​ជា​ច្រើន ពី​រូបភាព​របស់​ជនជាតិ​ចិន​ម្នាក់​បាន​យក​ដែក​អ្វី​ម្យ៉ាង មក​ខួង​ថ្ម​ប្រាសាទ​នៅក្នុង​តំបន់​អង្គរ​។ យោង​តាម​រូបភាព បង្ហាញ​ឲ្យឃើញ​ថា​ជន​ជា​តិចិ​ន​នោះ​មាន​ឧបករណ៍​ដូចជា ស្វា​ន ដែកដាប់​ជាដើម និង​មាន​ឥ​វ៉ាន់​នៅក្នុង​កាតា​ប​ទៀត​។​

ជាមួយ​ករណីនេះ​នគរបាល​ក្រុង​សៀមរាប បាន​ធ្វើ​ការស្រាវជ្រាវរ​ហូត​ឈានដល់​ការឃាត់ខ្លួន​ជនជាតិ​ចិន​បាន​ចំនួន​៤​នាក់​កំពុង​ស្ថិត​ក្នុង​ខេត្តសៀមរាប នា​រសៀល​ថ្ងៃ​ទី​៧​ខែ​ឧសភា​ឆ្នាំ​២០១៨​នេះ​។​

​ជនជាតិ​ចិន​ទាំង​៤​នាក់ បាន​យក​ឧបករណ៍​ស្វាន និង​ដែក ទៅ​ខួង​នៅ​តំបន់​អង្គរ បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅគគុក​មួយ និង​មាន​ការ​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ និង​អ្នក​ប្រើ​បណ្ដាញ​សង្គម​នៅ​កម្ពុជា​។​

ជនជាតិ​ចិន​មាន​សកម្មភាព​​យក​ដែក​ទៅ​ស្វាន​នៅ​ទក្សិណ​ផ្នែក​ខាងត្បូង នៃ​ប្រាសាទ​អង្គរវត្ត​មែន កាលពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ ដោយសារតែ​ពួកគេ​សង្ស័យ​ថា​នៅ​ទីនោះ​មាន​រ៉ែ​មានតម្លៃ​។ លោក​បានឲ្យដឹងថា ជនជាតិ​ចិន​នោះ​មាន​គ្នា​៤​នាក់ បាន​យក​ដែកខួង​ថ្ម​កសិណ្ស​នៅ​ផ្នែក​ខាងត្បូង​មុខ​ប្រាសាទ​អង្គរ​ទំហំ​មុខកាត់ ១,៦ សង់ទីម៉ែត្រ (​ប្រហែល​ប៉ុន​ប៊ិច​) និង​ជម្រៅ ១១ សង់ទីម៉ែត្រ​។ ក្រោយ​ឃើញ​សកម្មភាព​មិន​ប្រក្រតី​នោះ​ភ្លាម អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើ​ការរាយការណ៍​ភ្លាមៗ ទៅ​ដល់​នគរបាល​បេតិកភណ្ឌ ដើម្បី​បញ្ឈប់​សកម្មភាព​នោះ​ជាបន្ទាន់​។ ជនជាតិ​ចិន​ទាំង​នោះ​បាន​ឆ្លើយថា ពួកគេ​ខួង​ថ្ម ដើម្បី​វាស់​នីវ៉ូ​ទឹក​។​

​បច្ចុប្បន្ន​នេះ​ជនជាតិ​ចិន​ទាំង​៤​នាក់​ត្រូវបាន​ដោះលែង​វិញ​ហើយ ក្រោយពេល​ធ្វើ​កិច្ចសន្យា​លាយលក្ខណ៍ បញ្ឈប់​ការដើរ​ខួង​ក្នុង​តំបន់​អង្គរ​ទៀត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×