Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ឲ្យ​បញ្ឈប់​ការផលិត និង​ការចាក់ផ្សាយ​វីដេអូ ដែល​យក​គ្រឿង​ស្រវឹង​ធ្វើជា​គុណសម្បត្តិ ក្នុង​ការដោះស្រាយ​វិបត្តិ​បំភ្លេច​ទុក្ខ​កង្វល់​

spot_img

​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្ដីជូនដំណឹង ប្រាប់​ដល់​ម្ចាស់​ស្ថានីយ៍​វិទ្យុ​ទូរទស្សន៍​និង​ម្ចាស់​ក្រុមហ៊ុន​ផលិតកម្ម​ភាពយន្ត វីដេអូ​ទាំងអស់ ស្តី​ពី​ការផលិត និង​ការចាក់ផ្សាយ បទ​ចម្រៀង​ខា​រ៉ា​អូ ភាពយន្ដ វីដេអូ ដែល​យក​គ្រឿង​ស្រវឹង​ធ្វើជា​គុណសម្បត្តិ ក្នុង​ការដោះស្រាយ​វិបត្ដិ បំភ្លេច​ទុក្ខ​កង្វល់ ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស សេចក្ដីថ្លៃថ្នូរ និង​អាកប្បកិរិយា​យុវជន និង​សង្គម​។​

បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ៖ ក្រសួង​ព័ត៌មាន​សូម​ធ្វើ​ការណែនាំ​ដល់​ម្ចាស់​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍ និង​ម្ចាស់​ផលិតកម្ម​ភាពយន្ដ វីដេអូ ដែល​តែងតែ​និពន្ធ​បទ​ចម្រៀង ឬ​ភាពយន្ដ វីដេអូ សាច់​រឿង​តួអង្គ​មាន​វិបត្តិ​ផ្លូវចិត្ត សូម​បង្ហាញ​នូវ​វិធី​ដោះស្រាយ​សមស្រប ឬ​ការអប់រំ​ផ្លូវចិត្ត ឬ​ការ​តាំងសមាធិ​ធ្វើ​ជា​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ប្រសើរ ជាង​ការបង្ហាញ​រូបភាព​ប្រើប្រាស់​គ្រឿង​ស្រវឹង ដើម្បី​ដោះស្រាយ​បញ្ហា​បំបាត់ទុក្ខ​សោ​ក​របស់​តួអង្គ​។​

​ក្នុង​ករណី​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ ឬ​ម្ចាស់​ផលិតកម្ម​ណា​មិន​អនុវត្តតាម​សេចក្ដីជូនដំណឹង​នេះ ក្រសួង​ព័ត៌មាន​នឹង​មិន​អនុញ្ញាត​ឲ្យ​ចាក់ផ្សាយ​បទ​ចម្រៀង ឬ​សាច់រឿង​បែបនេះ ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឡើយ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×