Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧទ្ធម្ភាគចក្រ​ធ្លាក់ តែ​កូនក្រមុំ​ពិតជា​មាន​សំណាង ព្រោះ​អាច​បន្ត​ទៅ​ចូលរួម​មង្គលការ​របស់ខ្លួន​ (មានវីដេអូ)

spot_img

​ឧទ្ធម្ភាគចក្រ​ដែល​ដឹក​ក​កូនក្រមុំ​សញ្ជាតិ​ប្រេ​ស៊ីលម្នាក់ បាន​ធ្លាក់​នៅ​ក្បែរ​កន្លែង​ប្រារព្ធ​ពិធី នៅ​ចំពោះមុខ​ភ្ញៀវ​ដែល​មក​ចូលរួម ប៉ុន្តែ​ប្រការ​ដ៏​អស្ចារ្យ​បាន​កើតឡើង​ខណៈពេល​កូនក្រមុំ​ដ៏​មានសំណាង​រូបនេះ នៅ​មាន​ជីវិត ហើយ​គ្មាន​របួស​។​

​ឧទ្ធម្ភាគចក្រ​ឆាបឆេះ ក្រោយពេល​ធ្លាក់​។​

​ហេតុការណ៍​នេះ​ត្រូវបាន​ស្ថានីយ៍ RT បង្ហោះ​ផ្សាយ​នៅ​ថ្ងៃ​ទី ៦ ខែ​ឧសភា ។ ករណី​នេះ​បណ្តាលឲ្យ​មនុស្ស​៣​នាក់​នៅ​លើ​យន្តហោះ អ្នកបើកបរ អ្នក​ថតរូប និង​ក្មេង​ម្នាក់​រង​របួសស្រាល ហើយ​ក្រោយពី​បាន​ទទួល​ការថែទាំ ក៏​បន្ត​ចូលរួម​មង្គលការ​នោះ​បាន​ដែរ ។​

​ដោយឡែក​កូនក្រមុំ​នាង​ពុំ​មាន​រង​ការប៉ះទង្គិច​អ្វី​ទាំងអស់ និង​ថែម​ទាំង​អាច​បន្ត​ចូលរួម​ពិធីមង្គលការ​របស់ខ្លួន រៀបចំ​ឡើង​នៅ​ចម្ការ​ទំពាំងបាយជូរ​មួយ នៅ Sao Paulo ដូច​ការគ្រោងទុក ។​

​ខ្សែ​វីដេអូ ដែល​ចែករំលែក​លើ​អន​ឡាញ​បង្ហាញឲ្យឃើញ​ឧទ្ធម្ភាគចក្រ​នេះ ប៉ែល​ប៉ោល​លែង​គ្រប់គ្រង​បាន​ហើយ​ធ្លាក់ចុះ​មក​ដី​ក្បែរ​កន្លែង​ប្រមូលផ្តុំ​របស់​ភ្ញៀវ ។ វា​បាន​ផ្ទុះ​ហើយ​ភ្ញៀវ​ទាំងឡាយ​ក៏​ត្រូវ​បាន​ជម្លៀសចេញ ។​

​សំណល់​ចុងក្រោយ​គួរឲ្យខ្លាច ។​

​រឿង​ដែល​គួរឲ្យ​កត់សម្គាល់​នោះ​គឺ​ប្តី​របស់​ស្ត្រី​ឈ្មោះ Udirley Damasceno វ័យ ៣២​ឆ្នាំ​ខាង​លើ ពុំ​ដឹង​ថា​ភរិយា​ខ្លួន​ជិះ​ឧទ្ធម្ភាគចក្រ​មក​ទេ ដោយ​អង្គុយ​រង់ចាំ ហើយ​ថែមទាំង​ពុំ​ដឹង​ពី​ហេតុការណ៍​គ្រោះថ្នាក់​គួរឲ្យ​រន្ធត់​នេះ​ភ្លាមៗ​ឡើយ ។​

​បច្ចុប្បន្ន​ប៉ូលិស​កំពុង​បើក​ការស៊ើបអង្កេត​រក​មូល​ហេតុ ៕

spot_img
×