Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណើរ​បញ្ហា​មួយចំនួន​របស់​ប្រជាពលរដ្ឋ ត្រូវ​សិក្សា​ដោះស្រាយ​បន្ត​បន្ទាប់ តាម​យុទ្ធសាស្ត្រ​របស់ រាជរដ្ឋាភិបាល​

spot_img

​​ត្បូងឃ្មុំ ៖​ជា​ការឆ្លើយតប​ចំពោះ​សំណើ​បញ្ហា​មួយចំនួន​របស់​ប្រជាពលរដ្ឋ លោក​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច បាន​ដោះ​បញ្ហា​ចំពោះ​មុខ មួយចំនួន​ដូចជា ជួស​ជុស​ថ្លូវ​លំ ស្តារ​ប្រឡាយ ដាក់លូ ហើយ​បញ្ហា​មួយចំនួន​ទៀត​នឹង​ត្រូវ​សិក្សា​ដោះស្រាយ​បន្តបន្ទាប់ តាម​យុទ្ធសាស្ត្រ​របស់ រាជរដ្ឋាភិបាល ពីព្រោះ​ថា​បញ្ហា​ទាំងអស់​មិន​អាច​ដោះស្រាយ​តាម សំណូមពរ​តែ​មួយ​ពេល​បាន​នោះ​ទេ​។

​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែ​ឧសភា ឆ្នាំ ២០១៨ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល ក្នុង​អង្គ​វេទិកាសាធារណ ជាមួយ​ប្រជាពលរដ្ឋ នៅ​ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដោយ​មាន​ការចូលរួម ពី​សំណាក់ លោក លី ឡេង អភិបាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​មន្ត្រី​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ​ជាច្រើនរូប ។​

​លោក​រដ្ឋមន្ត្រី បាន​ផ្តល់ឱកាស​ជូន​បងប្អូន​អ្នកចូលរួម ឲ្យ​ឡើង​មាន​យោបល់​អំពី​សេចក្តី​កង្វល់ និង​បញ្ហា​ប្រឈម​មួយចំនួន​របស់​បងប្អូន ។ នៅក្នុង​ឳ​កាស​នោះ តំណាង​ប្រជាពលរដ្ឋ​មួយ ចំនួន​បាន​សំណូមពរ​ជាច្រើន ក្នុង​នោះ​បញ្ហា​ផ្លូវ ភ្លើង ស្តា​ប្រឡាយ ដាក់លូ​រំដោះ​ទឹក គឺជា​រឿង​ដែល​ពួកគាត់ ស្នើរ​ឲ្យជួយ​ដោះស្រាយ ដើម្បី​សម្រួល​ដល់ ការរស់នៅ​ប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ ។​

​ជា​ការឆ្លើយតប​ចំពោះ​សំណើ​នឹង​ដំ​ដោះស្រាយ​បញ្ហា​មួយចំនួន លោក រដ្ឋមន្ត្រី ដោះ​បញ្ហា​ចំពោះមុខ មួយចំនួន​ដូចជា ជួស​ជុស​ថ្លូវ​លំ ស្តារ​ប្រឡាយ ដាក់លូ ហើយ​បញ្ហា​មួយចំនួនទៀត នឹង​ត្រូវ​សិក្សា​ដោះស្រាយ​បន្ត​បន្ទាប់​តាម​យុទ្ធសាស្ត្រ​របស់ រាជរដ្ឋាភិបាល ពីព្រោះ​ថា​បញ្ហា​ទាំងអស់​មិន​អាច​ដោះស្រាយ​តាម សំណូមពរ​តែ​មួយ​ពេល​បាន​នោះ​ទេ ពោល​គឺ​ត្រូវ​ធ្វើ​ជា​ជំហានៗ​។​

​លោក វង សូ​ត បាន​លើកឡើង​ថា មកដល់ពេលនេះ​មាន​គណបក្សនយោបាយ មិន​ក្រោម ៥ ទេ​ដែល​បាន​ចុះ​ឈ្មោះ​ប្រគួតប្រជែង​ការបោះឆ្នោ​ត ជ្រើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ដែល​នេះ​បង្ហាញឲ្យឃើញថា ប្រទេស​កម្ពុជា​កំពុង​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ពេញលេញ មិន​ដូច​អ្វី​ដែល​ក្រុមមនុស្ស​មួយចំនួន​ដើរ​និយាយ​បង្ខូច​ថា កម្ពុជា​មិន​មាន​លទ្ធិ​ប្រជាធិតេយ្យ មិន​គោរព​សិទ្ធិមនុស្ស​នោះ​ទេ ។ ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ទៅ​បាន​យ៉ាង​ពេញលេញ​នេះ​គឺ​ដោយសារ​ការចូលរួមរ​បស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ដូចនេះ​ក្នុង​បោះឆ្នោត​នា​ពេលខាងមុខ​នេះ​សូម​ទៅ​ចូលរួម​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា ។​

​ជាមួយគ្នា​នោះ​ដែរ​មានប្រសាសន៍​ដែរ​ថា ខេត្ត​មាន​មន្ទី​ជំនាញ ដូចនេះ​គ្រប់​បញ្ហា​ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ខេត្ត និង​ឲ្យ​ជំនាញ​ចុះ​សិក្សា​ដោះស្រាយ​ជូន ដោយ​យើង​ត្រូវ​ធ្វើ​ម្តង​មួយ មិន​អាច​ម្តង​ទាំងអស់​នោះ​ទេ ។ តែ​យ៉ាងណា​ប្រសើរ​ជាង​មិន​ធ្វើ​ដូច ក្រុម​ជន​អគតិ​មួយចំនួន បាន​ត្រឹមតែ​សន្យា​ខ្យល់​បោកប្រាស​ប្រជា ពលរដ្ឋ ញុះញង់​បង្កចលាចល​ប៉ុនប៉ង​ទាញ​ប្រទេស​ជាត់ទៅ​រក​ភាព អន្តរាយ​តាម​មនោគមវិជ្ជា​របស់​បរ​ទេស​មួយចំនួន ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×