Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ ស្ថាបនា សម្ពោធ បើក​ដំណើរការ​ម៉ាស៊ីន អេ​ធី​អឹម ប្រភេទ​ថ្មី​ដើម្បី​ធ្វើឱ្យ សេវា​ធនាគារ​ឆាប់រហ័ស​របស់ខ្លួន​កាន់តែ​មាន​ភាពងាយស្រួល​

spot_img

​​រាជធានី​ភ្នំពេញ​៖ នៅ ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ធនាគារ ស្ថាបនា​ ចាប់ផ្តើម​បើក​សម្ភោ​ធ​ដាក់ឱ្យ​ដំណើរការ​នូវ​ម៉ាស៊ីន អេ​ធី​អឹម ប្រភេទ​ថ្មី​របស់​ខ្លួន​នៅតាម បណ្តាញ​សាខា​នានា និង​នៅតាម​ទីសាធារណៈ​សំខាន់ៗ​ទូទាំង​ប្រទេស​កម្ពុជា​ដើម្បី​ផ្តល់ជូន អតិថិជន​របស់​ខ្លួន​នូវ​សេវាកម្ម​ធនាគារ​ដែលមាន​ភាពងាយស្រួល និង​ភាព​ល្អរ​ប្រសើរ​ជាង មុន​។​

​ធនាគារ ស្ថាបនា ដាក់ឱ្យ​ដំណើរការ​ម៉ាស៊ីន អេ​ធី​អឹម ថ្មី​ចំនួន​៥០​គ្រឿង​បន្ថែម​ទៀត​នៅ ទូទាំងប្រទេស​ដែល​ធ្វើ​ឱ្យ​ចំនួន​ម៉ាស៊ីន អេ​ធី​អឹម សរុប​របស់​ខ្លួន​កើន​ដល់​១៥០​គ្រឿង​ហើយ នៅក្នុង​ឆ្នាំនេះ​។​

​លោក Norihiko Kato ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ស្ថាបនា បាន​មានប្រសាសន៍ថា “​ធនាគារ ស្ថាបនា កំពុងតែ​ធ្វើ​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត​មានដូចជា ម៉ាស៊ីន អេ​ធី​អឹម ជា​ដើម​ដើម្បី​ផ្តល់ជូន​អតិថិជន​របស់​ខ្លួន​នូវ​សេវាកម្ម​ធនាគារ​ដែលមាន​ភាព ងាយស្រួល រហ័ស​ទាន់​ចិត្ត និង​មាន​សុវត្ថិភាព​ក្នុង​ការប្រើប្រាស់​នៅ​ទូ​ទាំង​ព្រះរាជា​ណា ចក្រ​កម្ភុជា​។​”

​លោក Norihiko Kato ក៏​បាន​ន្ថែ​ម​ផងដែរ​ថា “​ជាមួយនឹង​ម៉ាស៊ីន អេ​ធី​អឹម ថ្មី​នេះ អតិថិជន អាច​ដាក់​ប្រាក់​ចូល​ក្នុង​គណនី​របស់​ពួកគេ​បាន​គ្រប់ពេលវេលា មិន​ថា​ក្រៅ​ម៉ោង​ធ្វើ​ការងារ ថ្ងៃ​ចុង​សប្តាហ៍ ឬ ថ្ងៃ​បុណ្យ​ជាតិ​ឡើយ​។ ម៉ាស៊ីន អេ​ធី​អឹម ថ្មី​របស់​ស្ថាបនា​នេះ​អាច​ទទួល យក​ចំនួន​ក្រដាសប្រាក់​ដែល​ត្រូវ​ដាក់​បញ្ចូល​បាន​ចំនួន​ដ៏​ច្រើន​ជាមួយនឹង​ប្រព័ន្ធ​បច្ចេកវិជ្ជា ដ៏​ទំនើប​បំផុត​។​

​ជាពិសេស ម៉ាស៊ីន អេ​ធី​អឹម ថ្មី​នេះ​អាច​ឱ្យ​អតិថិជន​ធ្វើការ​ដាក់​ប្រាក់ ដក​ប្រាក់ ផ្ទេរប្រាក់ និង​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​ជាច្រើន​ទៀត​បាន​តាម​តម្រូវការ​។ ម៉ាស៊ីន​កែឆ្នៃ​សាច់ប្រាក់​ថ្មី​នេះ នឹង​ជួយ​កាត់បន្ថយ​នូវ​ការបញ្ចូល​សាច់ប្រាក់​ក្នុង​ម៉ាស៊ីន អេ​ធី​អឹម ដែល​វា​អាច​ជួយ​ធ្វើឱ្យ ប្រសើរឡើង​នូវ​ប្រសិទ្ធភាព​នៃប្រតិបត្តិ​ការ​របស់​ធនាគារ​។​”

លោក Kokichi Murayama នាយក​ប្រតិបត្តិ​ប្រតិបត្តិការ និង​អ្នកគ្រប់គ្រង​ទូទៅ​ក្រុម​ពាណិជ្ជ កម្ម​សកល​នៃ​ក្រុមហ៊ុន Hitachi-Omron Terminal Solutions, Corp បាន​មានប្រសាសន៍ថា “​នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​យើងខ្ញុំ​ណែនាំ​ផលិតផល​របស់​យើងខ្ញុំ​នៅ​កម្ពុជា​។ យើងខ្ញុំ ពិតជា​មាន​កិត្តិយស​ណាស់​ដែល​បាន​ធ្វើ​ជា​ដៃគូ​ជាមួយ​ធនាគារ ស្ថាបនា ដើម្បី​នាំមក​នូវ ម៉ាស៊ីន អេ​ធី​អឹម និង​សេវាកម្ម​ផ្សេងៗ​ទៀត​របស់​យើងខ្ញុំ​ចូលមកក្នុង​ទីផ្សារ​កម្ពុជា​។​”

​ពិធី​សម្ភោ​ធ​បើក​ដំណើរការ​ម៉ាស៊ីន អេ​ធី​អឹម ថ្មី​នេះ​គឺជា​គំនិត​ផ្តួចផ្តើម​មួយ​របស់​ធនាគារ ស្ថាបនា ក្នុង​ការនាំយក​បច្ចេក​វិទ្យា​ធនាគារ​ដ៏​ទំនើប​ចុងក្រោយ​បំផុត​ចូលមកក្នុង​ទីផ្សារ​ដើម្បី ផ្តល់ជូន​អតិថិជន​នូវ​សេវាកម្ម​ធនាគារ​ប្រកបដោយ​សុវត្ថិភាព និង​ភាពងាយស្រួល​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×