Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ណាស់​! បុគ្គលិក​ស្រី​របស់ Malino ត្រូវ​ចោរប្លន់​រងរបួស​យ៉ាង​សាហាវ តែ​មនុស្ស​ជាច្រើន​បែរ​នាំគ្នា​រិះគន់​លើ​ឯកសណ្ឋាន​ដាច់​រហែក​នាង​ជំនួស​ទៅវិញ

spot_img

​​ថ្មីៗ​នេះ នារី​ជា​បុគ្គលិក​បំរើកា​រងារ​នៅលើ​ជើងហោះហើរ​របស់​ក្រុមហ៊ុន Malindo Air ត្រូវបាន​ចោរប្លន់​យ៉ាង​សាហាវ នៅក្នុង​កន្លែង​ចត​រថយន្ត ដែល​បណ្តាល​ឲ្យ​ដៃ​របស់​នាង​គ្របដណ្តប់​ដោយ​ឈាម​គួរ​ឲ្យ​ស្លុតរន្ធត់ ។ ហេតុការណ៍​នេះ​ត្រូវបាន​ជឿថា​បានកើត​ឡើង​នៅ Terminal Bersepadu Selatan (TBS), ម៉ាឡេស៊ី ។​

​ផ្អែកលើ​រូបភាព នោះ​រថយន្ត Perodua Myvi ពណ៌​ខ្មៅ​របស់​ស្ត្រី​រងគ្រោះ គឺជា​គោលដៅ​របស់​ជនល្មើស ដែល​បាន​បុក​ទម្លុះ​តាម​បង្អួច​អ្នកដំណើរ​ខាងក្រោយ ដើម្បី​ទាញយក​របស់រប​ស់មា​ន​តម្លៃ​របស់​ជនរងគ្រោះ ។ គេ​ក៏​ពុំ​ដឹង​ច្បាស់​ពី​អំឡុងពេល​នៃ​ហេតុការណ៍​នេះ​កើតឡើង​ទេ ប៉ុន្តែ កំភួនដៃ​របស់​ស្ត្រី​រងគ្រោះ ត្រូវបាន​ចាក់​ឲ្យ​របួស​ឈាម​ស្រោច​ពេញដៃ​តែម្តង ។​

​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន ពិតជា​មានការ​រន្ធត់​ចិត្ត និង​អាណិតអាសូរ​ជាខ្លាំង បន្ទាប់ពី​បានដឹង​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង​ចំពោះ​បុគ្គលិក​ស្រី​ម្នាក់នេះ ។

​ទោះយ៉ាងណា អ្នកលេង​ម្នាក់​បាន​និយាយ​ចំអក​បញ្ឈឺចិត្ត ទៅលើ​ស្ថានភាព​ឯកសណ្ឋាន​របស់​នាង ត្រូវបាន​ដាច់​រហែក​ដែលជា​លទ្ធផល​នៃ​អំពើ​ប្លន់ ដោយ​បញ្ជាក់ថា ឯកសណ្ឋាន​របស់​នាង​មិន​សមរម្យ​ទេ ហេតុនេះ នាង​គួរតែ​គ្រប​បិទបាំង​ឲ្យ​ជិតជុំ​ផង ។ មានមតិ​យោ​បាល​ស្រដៀង​គ្នា​នេះ​ជាច្រើន ដែល​អ្នកលេង​បាន​ចោទថា ថ្នេរ​ចេស​សំពត់​របស់​នាង​បាន​ដាច់ ដោយ​ជំនួស​ឲ្យ​ការស្តីបន្ទោស​ទៅលើ​បទល្មើស ។​

​ក្រៅពីនេះ អ្នកប្រើប្រាស់ Twitter ដទៃទៀត បាន​បោះ​ពាក្យសម្តី​លើ​ជនរងគ្រោះ ដោយ​ចោទ​សួរថា តើ​ជនល្មើស​ឆក់​ប្លន់​កន្សែង​គ្រប​ក្បាល​របស់​នាង​មែន​ទេ​! នាង​គួរតែ​ពាក់​វា តើ​ធ្ងន់ធ្ងរ​មែន​ទេ​? ។

​អ្នកលេង​ម្នាក់​សូម្បី​ខ​មិន​លើកឡើង​អំពី​លក្ខណៈ​ដែល​ស្ត្រី​រងគ្រោះ​ឈរ​នៅក្នុង​រូបភាព​នេះដែរ ព្រោះ​ជើង​ម្ខាង​របស់​នាង​បាន​បញ្ចេញ​ស្ទើរ​ឃើញ​គល់ភ្លៅ ៕ ចន្ទី​

​ចុះ​ប្រិយមិត្ត​វិញ យល់ឃើញ​យ៉ាងណាដែរ​?​

spot_img
×