Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិរក្សជ្រុលហួស! ពួកអ្នកភូមិផ្ទុះកំហឹងលើកគ្នាតាមវាយនារីអត្តពលិកស្លៀកខ្លី ខណៈតាចាស់ម្នាក់ត្រូវបានចោទប្រកាន់ថាបានទះ…គូទនាង (មានវីដេអូ)

spot_img

​អត្ត​ព​លិ​ក​ស្រី​វ័យក្មេង​ម្នាក់ ដែល​បាន​ចូលរួម​ក្នុងការ​រត់ប្រណាំង​មួយ នៅក្នុង​ទីក្រុង Jogjakarta ភាគ​កណ្តា​លកោះ Java ប្រទេស​ឥណ្ឌូនេស៊ី ត្រូវបាន​រំលោភបំពាន​ផ្លូវភេទ នៅលើ​ផ្លូវ​រត់​ក្នុងភូមិ​មួយ ខណៈ​នាង​កំពុង​ប្រឈមមុខ​ជាមួយ​អ្នកស្រុក​ប្រុសៗ​មួយក្រុម ដែល​បាន​ខឹងសម្បារ​ទៅលើ​ការ​ស្លៀកពាក់ «​មិន​សមរម្យ​» របស់​នាង ។ ហើយ​វីដេអូ​នៃ​ហេតុការណ៍​នេះ បាន​រីក​រាលដាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម កាលពី​ចុង​សប្តាហ៍​មុននេះ ។​

​នារី​រង​ការយាយី​ដែល​ពាក់​អាវយឺត​ខ្មៅ និង​ខោ​កី​ឡី​ខ្លី​ពណ៌​ខ្មៅ គឺ​អ្នករត់​ម្នាក់​ក្នុងចំណោម​អ្នករត់​ជាច្រើន​ទៀត ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​នេះ​កាលពី​ថ្ងៃ​អង្គារ នៅលើ​ដងផ្លូវ​ឆ្លងកាត់​ភូមិ Mlangi ក្នុង​តំបន់ Sleman នៃ​ទីក្រុង Jogja ។ ទោះយ៉ាងណា នាង​ហាក់ជា​គោលដៅ​តែ​ម្នាក់ ដែល​បាន​អូសទាញ​កំហឹង​អ្នកស្រុក​នៅ​ទីនោះ​តែម្តង ដោយ​ម្នាក់​ក្នុងចំណោម​ពួកគេ សូម្បី​ទាញ​ដំបង​វែង​មួយ និង​គំរាមកំហែង​ធ្វើ​ឲ្យ​នាង​ឈឺចាប់​ទៀតផង ។​

​ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​សុខាភិបាល UNISA លោក Ruhiyana បាន​និយាយថា​៖ «​ប្រហែល​ចាស់ទុំ​អភិរក្ស​ក្នុង​តំបន់​ចង់​ក្រើនរំលឹក​ដល់​អ្នករត់​នេះ​ថា សម្លៀកបំពាក់​សិច​ស៊ី​ដែល​នាង​ស្លៀក គឺ​ពុំ​សមរម្យ​ទេ ។ ប៉ុន្តែ ទង្វើ​វាយដំ​មកលើ​នាង គឺ​ក៏​ពុំ​សមរម្យ​នោះដែរ​» ។​

​លោក Ruhiyana និយាយថា បន្ទាប់ពី​ហេតុការណ៍​នេះ ស្ត្រី​រង​ការយាយី និង​អ្នករត់​ដទៃ​ជាច្រើន​ទៀត បានសម្រេច​ចិត្ត​ដកខ្លួន​ចេញពី​ការប្រណាំង​នេះ ដើម្បី​ចៀសវាង​ពី​ការប្រឈមមុខ​បន្ថែមទៀត ខណៈ​បុរស​ចំណ​ស់ម្នាក់ ត្រូវបាន​ចោទប្រកាន់ថា​បាន​វាយ​នារី​អ្នករត់​នោះ ទៅលើ​សម្លៀកបំពាក់​រប​ស់​នាង ៕ ចន្ទី​

spot_img
×