Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់បទបញ្ជា​ដល់​កងកម្លាំង កងរាជអាវុធហត្ថ​ខេត្ត​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​បំពេញភារកិច្ច បង្ការ បង្ក្រាប និង​សង្គ្រោះ​

spot_img

កណ្តាល​៖​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ តុលា បាន​ផ្សព្វផ្សាយ​និង​ណែនាំ​បន្ថែម​លើ​ផែនការ ការពារ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ខាងមុខនេះ និង​បានដាក់​បទបញ្ជា​ដល់​កងកម្លាំង កងរាជអាវុធហត្ថ​ខេត្ត​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​បំពេញភារកិច្ច បង្ការ បង្ក្រាប និង​សង្គ្រោះ ដែលជា​យន្តការ​ដឹកនាំ ដ៏​មាន​ប្រសិទ្ធិភាព ។​

​នៅ​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្តកណ្តាល​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​ផ្សព្វផ្សាយ ណែនាំ​បន្ថែម​នូវ​សភាពការណ៍​ថ្មីៗ ដល់​កងកម្លាំង​កងរាជអាវុធហត្ថ និង​ប្រឆាំង​ដាច់ខាត​រាល់​ទង្វើ​ទាំងឡាយណា​របស់​ពួក​អគតិ ដែល​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ក៏បាន​ត្រួតពិនិត្យ​កម្លាំង សម្ភារ មធ្យោបាយ និង​ចែក​អាវ​រងារ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​អំពី​សុខទុក្ខ ដល់​កងកម្លាំង​។​

​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ តុលា ផ្សព្វផ្សាយ​និង​ណែនាំ​បន្ថែម​លើ​ផែនការ ការពារ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​អក​អំបុក សំពះ​ព្រះ​ខែ​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​0២ ដល់​ថ្ងៃទី​0៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាងមុខនេះ និង​បានដាក់​បទបញ្ជា​ដល់​កងកម្លាំង កងរាជអាវុធហត្ថ​ខេត្ត​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​បំពេញភារកិច្ច បង្ការ បង្ក្រាប និង​សង្គ្រោះ ដែលជា​យន្តការ​ដឹកនាំ ដ៏​មាន​ប្រសិទ្ធិភាព​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឲ្យ​បាន​ខ្ជាប់ខ្ជួន ត្រូវ​ជួយ​សំរួល​ចរាចរ និង​ជួយសង្គ្រោះ​ឲ្យ​ទាន់ពេលវេលា ដល់​ប្រជាពលរដ្ឋ​មានប​ញ្ហ​ផ្សេងៗ ដែល​អញ្ជើញ​ឆ្លងកាត់​ចូលមក និង​ចេញពី​រាជធានី​ភ្នំពេញ​។​

​កងកម្លាំង​គ្រប់​ជាន់ថ្នាក់ បាន​ប្តេជ្ញា​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ​ថា ការពារ​ដាច់ខាត​រដ្ឋា​ភិ​បាល​ស្របច្បាប់​ដែលមាន​សម្តេច ហ៊ុន សែន​ជា​ប្រមុខ​ដឹកនាំ ទោះ​តម្លៃ​ណា​ក៍ដោយ ក៍​មិន​អនុញ្ញាត​ឲ្យ​ក្រុម​បង្ករ​ចលាចល​ខុសច្បាប់​ធ្វើ​ឲ្យ​មាន អសន្តិសុខ​ក្នុងសង្គម​បានឡើយ​៕ ដោយ​៖​ជាលី​

spot_img
×