Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ពុល​នៅ​ខេត្ត​ក្រចេះ​៖ អ្នកជំងឺ​បាន​ធូរស្រាល បាន​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​១២៣​នាក់​, អ្នកស្លាប់​កើន​ដល់​១៣​នាក់​

spot_img

​ក្រចេះ​៖​រហូតមកដល់​ពេល​នេះ​គិត​ត្រឹម​ម៉ោង​១០​នឹង​៣០​នាទី ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ករណី​ពុល​នៅ​ខេត្ត​ក្រចេះ មាន​អ្នកជំងឺ​ដែល​សម្រាក​ព្យាបាល បាន​ធូរស្រាល ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ចំនួន ១២៣​នាក់ ស្រី​៤៩​នាក់ និង​កុមារ​៥៨​នាក់ ខណៈ​អ្នកស្លាប់​កើន​ដល់​១៣​និង​អ្នករងរបួស​កើនឡើង​ជិត​៣០០​នាក់​។​

​បើ​តាម​របាយការណ៍រ​បស់​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃទី​៨​ខែ​ឧសភា​ឆ្នាំ​២០១៨ ស្តីពី​ករណី​ពុល​នៅ​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។ លោក​ឈ្មាង សុ​វុត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ បានឲ្យដឹងថា ជា​លទ្ធផល​គិត​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៨​ខែ​ឧសភា​នេះ គឺ​មាន​ជនរងគ្រោះ​សរុប​ចំនួន​២៩៣​នាក់ ស្រី​១៧១​នាក់ ក្នុង​នោះ​ចូល​សម្រាក​ពេទ្យ​សរុប​ចំនួន​២៣៧​នាក់ ស្រី ១១៨​នាក់ ។ យោងតាម​ការសិក្សា​របស់​ក្រុម​ជំនាញ​ក្រសួង​សុខាភិបា​ល និង​អង្គការ​សុខភាព​ពិភពលោក និង​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​រកឃើញ​ថា​អ្នកជំងឺ​ដែល​មាន​រោគសញ្ញា​ទាក់ទង​និង​ការពុល​ចំនួន​៥៨​នាក់ ស្រី​៣៥​នាក់​។ ស្លាប់​ចំនួន​១៣​នាក់ ស្រី​៨​នាក់ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×