Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆាបឆេះ ភោជនីយដ្ឋាន​មួយកន្លែង​យីហោ ស៊ែ​រ អ៊ី ប៉ាន់​យ៉ាប បណ្តាលឲ្យ​មនុស្ស​៤​នាក់​រងរបួស​ធ្ងន់​

spot_img

​ភ្នំពេញ​៖ ភោជនីយដ្ឋាន​មួយកន្លែង​យីហោ ស៊ែ​រ អ៊ី ប៉ាន់​យ៉ាប នៅ​ចំណុច​ផ្ទះ​លេខ​១៦E0 ផ្លូវ​លេខ​១៣០ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ នៅវេលា​ម៉ោង ៩៖៣០​នាទី ព្រឹក​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៨ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ បណ្តាលឲ្យ​មនុស្ស​៤​នាក់​រងរបួស​ធ្ងន់ ហើយ​ក៏​ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ដែរ ហើយ មូលហេតុ​ត្រូវគេ​អះអាង​ថា​ផ្ទុះ​ធុង​ហ្គាស់ ។​

​ភ្លាមៗ​នោះ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ សហការ​ជាមួយ ក្រុម​អន្តរាគមន៍​រថយន្ត​ពន្លត់​អគ្គិភ័យ បាន​ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​ជួយ​ពន្លត់​ភ្លាមៗ​ដែរ ដោយ​បាញ់​ទឹក​ឲ្យ​រលត់ទៅវិញ នៅវេលា​ម៉ោង ១០​ព្រឹក​នា​ថ្ងៃ​ដដែល ។​

ហេតុការណ៍​នេះ បណ្តាលឲ្យ​មាន​មនុស្ស​រងគ្រោះ​ចំនួន​៤​នាក់ ក្នុងនោះ​ស្រី​១​នាក់ (​ជន​បរទេស​ចំនួន​២​នាក់ ខ្មែរ​២​នាក់​) និង​បណ្តាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ ក្នុង​ភោជនីយដ្ឋាន មួយចំនួន និង ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៦ គ្រឿង​ផង​ដែរ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×