Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាស់​ពាក្យសំដី​ជាមួយ​ប្ដី​និង​ម្ដាយ​បង្កើត ​រត់ឡើង​ទៅ​លើ​ផ្ទះ​សម្ងំ​ចង​(​ក​)​នឹង​ផ្លាន​ដំបូល​ផ្ទះ​ស្លាប់​ចោល​ប្តី​និង​កូន​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​ស្ត្រី​ម្នាក់​គ្រាន់តែ​ទាស់​ពាក្យសំដី​បន្តិចបន្តួច​ជា​ប្តី​និង​ម្តាយ​បង្កើត​ក៍​បាន​គិត​ខ្លី​សម្រេចចិត្ត​ចង​(​ក​)​សម្លាប់​ខ្លួនឯង​ចោល​ប្តី​ចោល​កូន​ឲ្យនៅ​កំព្រា​។ ​​ករណី​ចង​(​ក​)​សម្លាប់ខ្លួន​នេះ​បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មូលដ្ឋាន​នាំគ្នា​ចុះ​មក​ពិនិត្យ​ធ្វើ​កោសល្យវិច្ឆ័យ​កាលពី​វេលា​ម៉ោង​៦​ល្ងាច​នៅ​ថ្ងៃទី​៧​ខែ​ឧសភា​ឆ្នាំ​២០១៨​នេះ ស្ថិតនៅក្នុង​ភូមិ បាត់​ថង់ ឃុំគ​គីរសោម ស្រុកស្វាយទាប ខេត្ត​ស្វាយរៀង​។​

​បើ​យោង​តាម​សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា​៖​ជនរងគ្រោះ​ដែល​ចង​ក​សម្លាប់​ខ្លួន​នោះ​មាន​ឈ្មោះ​ស្រី សុីណា ភេទ​ស្រី អាយុ​26​ឆ្នាំ​មុខរបរ​ធ្វើស្រែ​មាន​ទីលំនៅ​នៅ​ភូមិ​បាត់​ថង់ ឃុំ​គគីរ​សោម ស្រុក​ស្វាយទាប​ខេត្ត​ស្វាយរៀង​បាន​ចង​(​ក​)​និង​ក្រ​ម៉ាពណ៌​ខៀវ​លាយខ្មៅ​ចង​ជាប់​ទៅ​នឹង​ផ្លាន​ដំបូល​ផ្ទះ​បណ្ដាលអោយ​ស្លាប់​។​

​បើ​តាម​ប្រភព​ព័ត៍មាន​ពី​ក្រុមគ្រួសារ​សព​បាន​ឲ្យ​ដឹងថា​៖​មុនពេល​កើតហេតុ​គឺ​មាន​រឿង​រកាំរកូស​ក្នុង​រង្វង់​គ្រួសារ​ដោយ​ទាស់​ពាក្យសំដី​ជាមួយ​ប្ដី​និង​ម្ដាយបង្កើត​ក៍​រត់ឡើង​ទៅ​លើ​ផ្ទះ​សំងុំ​ដេក​រហូតដល់​ម៉ោង​6​ល្ងាច​ពេល​កូន​យំំ​ប្ដីក៍​ឡើង​ទៅលើ​ផ្ទះ​គោះ​ទ្វារ​ឧ្យ​ប្រពន្ធឡើង​ឧ្យ​កូនបៅ​ប៉ុន្តែ​ប្រពន្ធ​មិន​ឆ្លើយតប​សោះ​ប្ដី​ក៍​យក​ចប​ជី​គាស់​ទ្វារ​មើលទៅ​ឃើញ​ប្រពន្ធ​ចង​(​ក​)​និង​ផ្លាន​ដំបូល​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ​ពេល​នោះ​បុរស​ជា​ប្តី​ក៍​បាន​ស្រែកហៅ​ម្ដាយក្មេក​និង​ឪ​ក្មេក​ឡើងទៅ​មើល​ឃើញ​ពិតជា​ចង​(​ក​)​ស្លាប់​ពិតប្រាកដ​មែន​ហើយ​ក៍​បាន​រាយការណ៍​ទៅ​លោក​មេភូមិ​លោក​មេភូមិ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​លើ​សាកសព​ពិតជា​ចង​(​ក​)​សម្លាប់​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​សព​ត្រូវ​បា​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ​វ៉ៃកូ​

spot_img
×