Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សិត​ចម្លែក តែ​១​យប់ រីក​ប៉ុន (​ឌួន​យួន​) នៅ​ខេត្ត​ដាកឡាក់ ប្រទេស​វៀតណាម​

spot_img

​ថ្មីៗ​នេះ អ្នកស្រី Pham Thi Hong Hanh រស់នៅ​ទីក្រុង Buon Ma Thuot ខេត្ត​ដាកឡាក់ ឲ្យដឹងថា ក្រុមគ្រួសារ​របស់​អ្នកស្រី​ទើប​ឃើញ​ផ្សិត​ចម្លែក​ដ៏​ធំ​មួយចំនួន រីក​លូតលាស់​យ៉ាង​លឿន ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី ៣ ខែ​ឧសភា ក្នុងពេល​ដែល​អ្នក​ស្រី​និង​ម្តាយ​ដើរ​មើល​ចម្ការ​ក៏​ឃើញ​មាន​ផ្សិត​តូចៗ​ដុះ​នៅ​ទីនោះ ។ ល្ងាច​ថ្ងៃ​ដដែល អ្នកស្រី​ក៏​ចេញ​ទៅ​មើល​ចម្ការ​ម្តងទៀត ស្រាប់តែ​ផ្សិត​នោះ​រីក​ធំ​ចម្លែក​ប្រហែល​ប៉ុន​មួក​ស្លឹក ។

​ផ្សិត​នេះ​មាន​មួក​យ៉ាង​ធំ​ពណ៌​លឿង​ស្រាល ហើយ​ដុះ​ជុំវិញ​គល់​ដើម​ស្រកា​នាគ នៅលើ​ផ្សិត​មាន​សញ្ញា​ស្នាម​ប្រេះ​ហើយ​មាន​សត្វល្អិត​ច្បាម​ពី​លើ​នោះ ។ ដោយហេតុ​ថា មុននេះ​មាន​ផ្សិត​ពុល​ជាច្រើន ត្រូវ​បាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទើប​ក្រុមគ្រួសារ​អ្នកស្រី​ប្រយ័ត្នប្រយែង​មិន​ឲ្យ​អ្នក​ណាចូល​កៀក ។ អ្នកវិទ្យាសាស្ត្រ​នៃ​សកល​វិទ្យាល័យ​វៀតណាម​ពេល​ពិនិត្យ​រូបភាព​ក៏​ប្រាប់ថា ផ្សិត​នេះ​នៅក្នុង​អម្បូរ Boletaceae សាខា Boletus ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​រូបនេះ​និយាយថា គាត់​ពុំ​ធ្លាប់​ឃើញ​ផ្សិត​ប្រភេទ​នេះ ដុះ​នៅតាម​ចម្ការ​ប្រជាជន​នៅតាម​តំបន់​ខ្ពង់រាប​ឡើយ ។

​អ្នកវិទ្យាសាស្ត្រ​ដដែល​បាន​ត្រឹម​ប្រាប់ថា ប្រសិនបើ​ផ្សិត​នេះ ស្ថិត​ក្នុង​អម្បូរ​ខាងលើ នោះ​ក្នុង​អំឡុងពេល​ប្រមាណ ១​សប្តាហ៍​ប៉ុណ្ណោះ​វា​នឹង​រលួយ​ហើយ​ងាប់​ដោយ​ខ្លួន​វា ប៉ុន្តែ​ដោយសារ​គេ​ពុំ​ទាន់​បាន​ស្រាវជ្រាវ​ឫសគល់​ច្បាស់លាស់ ហេតុ​នេះ​ពុំ​គួរ​យក​វា​ទៅ​ធ្វើ​អាហារ​បរិភោគ​ដើម្បី​បញ្ចៀស​ការពុល ។

​ប្រិយមិត្ត​ណា​ធ្លាប់​ឃើញ​ផ្សិត​នេះ ជួយ​ប្រាប់​ផង​!

spot_img
×