Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សេដ្ឋី​រ៉ែ​ចិញ្ចឹម​កុមារកំព្រា​ជាង​១០០​នាក់ និង​កំពុងមាន​ជំងឺមហារីក​ប្រចាំកាយ ពុំ​នឹកស្មានថា​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​​តែរឿងនេះ​សោះ​

spot_img

Li Lijuan ជា​សេដ្ឋី និង​ជា​ស្ត្រី​មាន​ជំងឺមហារីក​ប្រចាំកាយ ដែល​បានទទួល​ចិញ្ចឹម​កុមារកំព្រា​ចំនួន ១១៨ នាក់ ថ្មីៗ​នេះ ត្រូវបាន​ចាប់ខ្លួន​ពីបទ​ចោទប្រកាន់ថា​បាន​គំរាម​ហែកកេរ្តិ៍ និង​រំខាន​សណ្តាប់ធ្នាប់​សង្គម ។​

​យោងតាម​កាសែត South China Morning Post បាន​ឲ្យ​ដឹងថា ស្ត្រី​អាយុ ៤៨ ឆ្នាំ ដែល​ធ្វើ​អាជីវកម្ម​អណ្តូងរ៉ែ​ដែក និង​ក្លាយជា​អ្នកមាន​បំផុត​នៅក្នុង​ខេត្ត​ទីក្រុង Wuan ខេត្ត Hubei ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ នៅក្នុង​ទីក្រុង​ប៉េកាំង ទីកន្លែង​ដែល​នាង​កំពុង​ទទួល​ការព្យាបាល​មហារីក ។​

​កាសែត​ខាងលើ​បាន​រាយការណ៍​ថា Li ត្រូវបាន​ចោទប្រកាន់​រំខាន​សណ្តាប់ធ្នាប់​សង្គម​, ជំរិត​ទារប្រាក់ និង​បទល្មើស​ខុសច្បាប់​ដទៃទៀត ។ អាជ្ញាធរ​ក៏បាន​បង្កក​គណនី​ធនាគារ​របស់​នាង ដែល​បាន​ផ្ទុក​ជាង ២០ លាន​យ័ន (៣១៤៣១០០ ដុល្លារ​) និង​ជាង ២ ម៉ឺន​ដុល្លារ ។​

​នាង​បានទទួល​ចំនួន​បរិច្ចាគ​ដ៏​ធំ កាលពី​២១​ឆ្នាំមុន ដែល​ត្រូវបាន​ប្រើ​ជា​មូលនិធិ​ដ៏​សំខាន់ សម្រាប់​អគារ​សុខាភិបាល​របស់​នាង ។​

Li ត្រូវបាន​គេ​រាយការណ៍​ថា បាន​គំរាម​ទារប្រាក់​ចំនួន ៧០ ពាន់​យ័ន (១០,៩៩៧ ដុល្លារ​) ពី​ក្រុមហ៊ុន​ដែលមាន​បំណង​បញ្ជូន​ខ្សែ​កាបិ៍​អុ​ប​ទិ​ក កាត់​ពីលើ​អគារ​សុខាភិបាល​របស់​នាង ។ ហើយ​នាង​ក៏បាន​ដាស់តឿន​សណ្ឋាគារ​មួយ និង​មន្ទីរពេទ្យ​មួយ ក្នុង​ទឹកប្រាក់​ជិត ៣០០ ពាន់​យ័ន ទៀតផង​ដែរ ។​

​កូនស្រី​របស់​នាង​ឈ្មោះ Li Dan បានការ​ពារ​នាង​ដោយ​និយាយថា រាល់​ការចោទប្រកាន់​នេះ​គឺ​គួរ​ឲ្យ​អស់សំណើច ។ នាង​បាន​ពន្យល់ថា លុយ​នៅក្នុង​គណនី​ម្តាយ​របស់​នាង ត្រូវបាន​ផ្តល់​ឲ្យ​ដោយ​រដ្ឋាភិបាល ជា​សំណង​នៅពេល​ពួកគេ​បាន​កាន់កាប់​ប្រតិបត្តិការ​អាជីវកម្ម​រ៉ែ​ដែក​របស់​នាង ។​

​លើសពីនេះ មណ្ឌលកុមារ​កំព្រា Love Village របស់​សេដ្ឋីនី​រូបនេះ ក៏ត្រូវ​បាន​បិទ​ដោយ​ប៉ូលីស Wuan ។ ចំណែក​កុមារ​ទាំងអស់ ៧៤ នាក់ រស់នៅក្នុង​មណ្ឌល​នោះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ត្រួតពិនិត្យ និង​ព្យាបាល ៕ ចន្ទី​


spot_img
×