Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនាគត​ឪពុកក្មេក​របស់ នី រតនា ពិតជា​មិនធម្មតា​មែន មាន​វីឡា​ដ៏​ស្កឹមស្កៃ​រហូតដល់​ទៅ ៣​កន្លែង​ឯណោះ

spot_img

​តារាចម្រៀង នី រតនា ត្រូវបាន​អ្នកគាំទ្រ​សរសើរ​មិន​ដាច់​មាត់​ឡើយ ខណៈដែល​គេ​មាន​គូ​ដណ្ដឹង​ជានា​រី​ដ៏​ស្រស់ស្អាត ពូកែ និង​ឆ្លាត ហើយ​អ្វីដែល​សំខាន់ គឺជា​នារី​ដែលមាន​អ​កប្ប​កិរិយាមាយាទ​ល្អ សមជា​នារី​ខ្មែរ និង​ជា​កូនស្រី​ក្នុង​ក្រ​កូ​ល​អភិជន​ផងដែរ ។

​ទាក់ទង​ជាមួយគ្នានេះ កញ្ញា ហេង សុវណ្ណ​ភក្ដិ ដែលជា​គូ​ដណ្ដឹង​របស់លោក នី រតនា បានឱ្យដឹងថា បច្ចុប្បន្ន​ឪពុក​របស់​នាង​ឈ្មោះ​លោក ហេង សុវណ្ណ ដែល​គេ​ដឹងថា ជា​អ្នកជំនួញ​ធំ​ក្នុងប្រទេស​មានផ្ទះ​វីឡា​ចំនួន ៣​កន្លែង ក្នុងនោះ​មាន ២​កន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ និង ១​កន្លែង​នៅ​ខេត្តសៀមរាប ទុក​គ្រាន់តែ​ទៅ​លំហែ​មានកម្ម​ពិធី​ជួបជុំ​សប្បាយ​ជាមួយ​ក្រុមគ្រួសារ​ម្ដងម្កាល ។ ជាមួយគ្នានេះ កញ្ញា​បាន​បញ្ជាក់ថា វីឡា​មួយកន្លែង​នៅ​រាជធានី​ភ្នំពេញ​កំពុង​សាងសង់ ដែលមាន​ទីតាំង​នៅក្បែរ​ផ្សារ​ទំនើប​អ៊ី​អន​២ ។

​គួរ​បញ្ជាក់ថា តារាចម្រៀង​ម្ចាស់​ពាន Cambodian Idol រដូវ​កាល​ទី ២ នី រតនា បាន​ភ្ជាប់ពាក្យ​កាលពី​ព្រឹក​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៨ កន្លងមកនេះ ជាមួយ​កញ្ញា ហេង សុវណ្ណ​ភក្ដិ ម្ចាស់​នាំចូល​ផលិតផល​សម្រស់​ម៉ាក Womea ៕ សាវុធ​

spot_img
×