Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពាន​បាឡេ​ឆ្លង​ទន្លេសាប ឫស្សីកែវ​-​ជ្រោយចង្វា បើក​ឲ្យ​ដំណើរការ​នា​រសៀល​នេះ​

spot_img

​​ភ្នំពេញ​៖ ស្ពាន​បាឡេ​ថ្មី ឆ្លងកាត់​ទន្លេសាប​ពី​ចំណុចឃ្លាំង​ស្តុក​ប្រេង​សូគីម៉ិច ផ្លូវជាតិ​លេខ​៥ ក្នុង​ខណ្ឌ​ឫស្សីកែវ ឆ្ពោះ​មក​កាន់​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា បាន​បើកសម្ពោធ​ដាក់​ឲ្យ​ចរាច​រណ៍ជា​ផ្លូវការ នា​រសៀល​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៨ នេះហើយ ក្រោយពី​បាន​ដំណើរការ​សាងសង់​អស់​រយៈពេល​៦​ខែ កន្លងមកនេះ ។​

ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​ដែនដី​និង​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​ជាច្រើន​រូប​ទៀត​។​

មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ស្ពាន​បាឡេ​ឆ្លងកាត់​ទន្លេសាប បានបញ្ចប់​ការសាងសង់​កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា និង​បាន​សាកល្បង​ធ្វើ​តេស្ត​ទ្រ​ទម្ងន់​នៃ​ស្ពាន ដើម្បី​ធានា​សុវត្ថិភាព​នៃ​ការធ្វើ​ចរាចរណ៍ ការដំឡើង​ស្លាក​សញ្ញា​ចរាចរណ៍ ការ​លាប​គំនូស​ចរាចរណ៍ និង​ដំឡើង​ភ្លើងស្តុប​ថ្មី ដែល​ឈាន​ទៅ​ដាក់ឲ្យ​ដំណើរការ​ធ្វើចរាចរ​ណ៍នៅថ្ងៃនេះ​។​

អ្នកឧកញ៉ា ពង់ ឃាវ​សែ អគ្គនាយក​ក្រុមហ៊ុន OCIC បាន​បញ្ជាក់​ប្រាប់ឲ្យដឹង​ថា ស្ពាន​បាឡេ​ថ្មី​នេះ​មាន​ទទឹង ១២​ម៉ែត្រ និង​បណ្ដោយ ៥០០​ម៉ែត្រ ដោយ​ចំណាយ​ថវិកា​សាងសង់​ចំនួន ៩​លាន​ដុល្លារ ប្រើ​ពេល​សាងសង់​៦​ខែ​។ ពេល​ដំណើរការ រថយន្ត​ទម្ងន់​លើសពី​១៥​តោន និង​មាន​កម្ពស់​លើស ២,៨​ម៉ែត្រ មិន​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ឡើយ​៕ ដោយ ៖ កូឡាប

 

spot_img
×